អត្ថបទពាណិជ្ជកម្ម
សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​សម្ពោធ​ផលិតផល​ថ្មពិល​ម៉ាក GP
22, Jun 2016 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៦ សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មពិល​ម៉ាក GP មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ Inter-continental រាជធានី​ភ្នំពេញ​។​

​ដោយ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា​ដែលមាន​កម្រិត​នៃ​ការកើនឡើង​ខ្លាំង​ពោលគឺ​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​, សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​នាំចូល​ផ​លិ​ផល​ថ្មពិល​ម៉ាក GP ដើម្បី​បំពេញតម្រូវការ​ក្នុង​ជីវភាព​រស់នៅ ក៏ដូចជា​ការប្រកបរ​បរ​អាជីវកម្ម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​អោយ​កាន់​រីកចម្រើន​ថែមទៀត​។ ជាងនេះទៅទៀត ថ្មពិល​ម៉ាក GP ជា​ថ្មពិល​មាន​គុណភាព​ខ្ពស់ ធន់ និង​កាន់​ថ្ម​បានយូរ​ជាង​ថ្មពិល​ដទៃទៀត​ដែល​អាចជួយ​សន្សំសំចៃ​ដល់​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​។​

​លោក​អូន​គាត អគ្គនាយក​សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ហ្គោ​ដ​ហៀ​ល​មាន​វត្តមាន​រយៈពេល​២៣​ឆ្នាំ​ហើយ​នៅ​កម្ពុជា​ដោយ​រីកចម្រើន​ពី​ក្រុម​ហុ៑ន​ចែកចាយ​តូច​មួយ​ទៅជា​ក្រុម​ហុ៑ន​ចែកចាយ​ធំ​បំផុត​ទាំងបី​ក្នុងប្រទេស​កម្ពុជា​។ យើង​រីករាយ​ណាស់​ដែល​ទទួលបាន​សិទ្ធ​ចែកចាយ​ផ្តាច់មុខ ថ្មពិល​ម៉ាក GP ដែលជា​ផលិតផល​មួយទៀត​ក្នុងចំណោម​ផលិតផល​ជាច្រើន​របស់​យើង​។ ហ្គោ​ដ​ហៀ​ល​តែងតែ​ផ្តល់​អតិ​ភាព​ទៅលើ​ម៉ាក់​សញ្ញា​ដែលមាន​គុណភាព​ជាជាង​ប្រាក់ចំណេញ​។ នេះ​ប្រហែលជា​ហេតុផល​សំខាន់​មួយ​ដែល​ធ្វើអោយ​រីកចម្រើន​ទៅមុខ​ជានិច្ច​។​



​រោងចក្រ​ថ្មពិល​ម៉ាក GP​គឺជា​រោងចក្រ​ថ្មពិល​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក ដែលមាន​ក្រុមការងារ​ដ៏​អស្ចារ្យ​ដែល​ធើ្វ​ការ​អត់​ឈប់​ឈរលើ​ការពង្រឹង​គុណភាព​ថ្មពិល​។ ហេតុ​ដូច្នេះហើយ បានជា​ក្រុម​ហុ៑ន​ផលិត​បាន​ថ្មពិល​មានគុណ​ភាព​ខ្ពស់​គ្រប់​ប្រភេទ​ទាំងអស់​។​”

​ថ្មពិល​ម៉ាក GP ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦៤ ដោយមាន​ការិយាល័យ​ក​ណ្តា​ល​ជាស​កល​នៅ​ទីក្រុង ហុងកុង ហើយ​បាន ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល​នៅ​ទូទាំង​សកលលោក​។ ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បាន​ជួយ​អោយ​ក្រុមហ៊ុន​នេះ​មាន​ភាព​នាំមុខគេ​ក្នុង​វិស័យ​ថ្មពិល និង​ជួយ​ជំរុញ​ដល់​ឧស្សាហកម្ម​ថ្មពិល​អោយ​ឆ្ពោះទៅមុខ​ផងដែរ​។ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ប្រមាណ ៥,៩០០ នាក់​នៅ​ទូទាំង​សកលលោក ជាមួយនិង​លទ្ធផល​លក់​ប្រចាំឆ្នាំ ៥៥០ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៥​។ បច្ចុប្បន្ន ថ្មពិល​ម៉ាក GP គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល និង​ថ្មពិល​សាក​ថាមពល​ឡើងវិញ​បាន​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។​

• នៅ​អឺរ៉ុប ថ្មពិល​ម៉ាក​GP គឺជា​ម៉ាក​សញ្ញា​ថ្មពិល​ដែល​លក់ដាច់​លេខ​១​នៅក្នុង​ប្រទេស​រុស្ស៊ី និង​ជា​ស្លាក​សញ្ញា​ថ្មពិល​ដែល​អាច​សាក​ថាមពល​ឡើងវិញ​ដែល​លក់ដាច់​បំផុត​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ទ្វីបអឺរ៉ុប​។​

• នៅ​តំបន់​អាស៊ី ថ្មពិល​ម៉ាក​GP គឺជា​ក្រុមហ៊ុន​ផលិត​ថ្មពិល​ធំ​បំផុត​ទី​២​នៅក្នុង​ប្រទេស​ចិន​។​

• នៅ​ទីក្រុង​ហុងកុង ថ្មពិល​ម៉ាក​GP គឺជា​ម៉ាក​សញ្ញា​ផលិតផល អាល់​កា​ឡាំង ថ្មពិល និង ឆ្នាំង​សាក លេខ​១​រយៈពេល​១២ ឆ្នាំ​ជាប់ៗ​គ្នា​។​



​គួរ​បញ្ជាក់ថា សហគ្រាស​ហ្គោ​ដ​ហៀ​ល​កម្ពុជា​បាន​ប្រតិបត្តិការ​តាំងពី​១៩៩១ ក្រោយ​ការចុះហត្ថលេខា​ជា​ផ្លូវការ​ដើម្បី​ចាប់ផ្តើម​ការលក់ និង​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ទា​ប់​ពី​ស្គាល់​ច្បាស់​ពី​សក្តានុពល​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ផលិតផល​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​។ តាមរយៈ​ទស្សនវិស័យ បេសកកម្ម និង​តម្លៃ​នៃ​ការយកចិត្តទុកដាក់ សហគ្រាស​ហ្គោ​ដ​ហៀ​ល​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ដោយ​នាំមក​នូវ​ផលិតផល​គុណភាព​ខ្ពស់ និង​បំពេញបាន​នូវ​ការប្តេជ្ញា​របស់​យើង​ចំពោះ​ម្ចាស់​ភាគហ៊ុន​ទាំងអស់​។ បច្ចុប្បន្ន សហគ្រាស​ហ្គោ​ដ​ហៀ​ល​គឺជា​ភ្នាក់ងារចែកចាយ​ផ្តាច់មុខ​នូវ​ម៉ាក​សញ្ញា​ផលិតផល​អន្តរជាតិ​ជាច្រើន​ដែល​ទទួលបាន​ពី​ដៃគូ​អាជីវកម្ម​។​

​សហគ្រាស​ហ្គោ​ដ​ហៀ​ល​ជឿជាក់ថា​កម្ពុជា​គឺជា​ទីផ្សារ​ដ៏​ល្អ​មួយ​សម្រាប់​ការវិនិយោគ ហើយ​យើង​មានគំនិត​សុ​ទិដ្ឋិ និយម​ចំពោះ​ការលូតលាស់​របស់​ប្រទេស​នេះ​ក្នុង​ពេលអនាគត​។ ហេតុដូចនេះ យើង​នឹង​បន្ត​វិនិយោគ​ដើម្បី​កសាង​ក្រុមហ៊ុន​លក់ និង​ចែកចាយ​លំដាប់ថ្នាក់​ពិភពលោក​មួយ​នៅ​កម្ពុជា​។ យើង​នឹង​បន្ត​ពង្រឹង​វត្ត​មាននៅ​កម្ពុជា​តាមរយៈ​ការពង្រីក​ម៉ាក​សញ្ញា​អាស្រ័យ​លើ​បណ្តាញ​ចែកចាយ​របស់​យើង និង​ជំរុញ​សមត្ថភាព​ប្រតិបត្តិការ​របស់​យើង​អោយ​កាន់តែ​ប្រសើរ​។ ដោយ​ផ្តោត​សំខាន់​លើ​ការយល់ដឹង និង​ការបំពេញ​តម្រូវការ​រ​បស់​អតិថិជន​នៅ​កម្ពុជា យើង​នឹង​បន្ត​កសាង​បន្ថែម​ពីលើ​ការខិតខំ​ប្រឹងប្រែង និង​សមិទ្ធិផល​ចាស់ៗ​របស់​យើង ដើម្បី​នាំ​សហគ្រាស​ហ្គោ​ដ​ហៀ​ល ឆ្ពោះទៅកាន់​ចំណាត់ថ្នាក់​កំពូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com