អត្ថបទពាណិជ្ជកម្ម
សហគ្រិន​វ័យក្មេង ក្នុងសម័យ​ទំនើប នឹងចូលរួម​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២
24, Jun 2016 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​សហគ្រិន​សម័យ​ទំនើប ម្ចាស់​អាជីវកម្ម​ក្នុងស្រុក ក៏ដូចជា​និស្សិត​មកពី​មហាវិទ្យាល័យ​ជាដើម នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ជីវិត​ពិត​របស់​ស្ថានីយទូរទស្សន៍ ភី​អិន​អិន មុខរបរ​ខ្ញុំ ឬ My Place រដូវ​កាល​ទី​២​។​

​រដូវ​កាល​ទី​២ នៃ​កម្មវិធី មុខរបរ​ខ្ញុំ នឹង​ចាប់ផ្តើម​ផ្សាយ​ពីថ្ងៃ​ទី ៤ កក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ​តទៅ ដោយ​និង​បង្ហាញជូន​ការប្រកួតប្រជែង​រវាង​បេក្ខជន ដែល​ប្រកប​អាជីវកម្ម មុខ​ជំនួញ​ប្រចាំថ្ងៃ​របស់​ពួកគេ ជាមួយនិង​បទពិសោធ​ន៏​ជាច្រើន ក៏ដូចជា​និស្សិត​កំពុង​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​មកពី​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ក្នុងស្រុក​មួយចំនួន​ផងដែរ​។​

​កម្មវិធី​នេះ នឹង​ចាក់ផ្សាយ​ជូន​ទស្សនា រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ៨ និង​៣០​នាទី​យប់ ដែល​និង​ផ្តោតទៅលើ​ការប្រកួតប្រជែង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ពាក់ព័ន្ធ​និង​ការធ្វើ​អាជីវកម្ម​ទាំង​ខ្នាតតូច និង​ខ្នាត​មធ្យម​។​

​កាន់តែ​ទាក់ទាញ​ជាង​នេះ បេក្ខជន​ក្នុង​កម្មវិធី មាន​ទាំង​ម្ចាស់​អាជីវកម្ម​ឡ​នំ​បុ័ង ក្នុងស្រុក​ម្នាក់​ចូលរួម ក៏ដូចជា​វត្តមាន​និស្សិត​ផ្នែក​ពាណិជ្ជកម្ម​មកពី​សកល​វិទ្យាល័យ​មួយចំនួនទៀត លក់ដូរ និង លក់ទំនិញ​តាម Online និង ពិធី​ការិនី​វិទ្យុ និង អាជីវករ ខណៈ​បេក្ខជន​ប្រជែង​សរុប មាន​ចំនួន ១០​រូប​។​

​លោក Jimmy ផលិតករ​ប្រតិបត្តិ​កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន បាន​ពន្យល់ថា «​បេក្ខជន​ប្រជែង​ក្នុង​កម្មវិធី​របស់​យើង សបញ្ជាក់​ច្បាស់​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ និស្សិត​ជាច្រើន​ដែល​បញ្ចប់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់ខ្លួន តែង​ស្រមៃ មានឱកាស​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​នេះ​គឺជា​ហេតុផល​ចម្បង តម្រូវ​ឲ្យ​កម្មវិធី ត្រូវ​បង្រៀន បង្ហាត់បង្ហាញ​ពួកគេ នូវ​អ្វីដែល​ពួកគេ​ចង់បាន​។​»
​កម្មវិធី​មុខរបរ​ខ្ញុំ រដូវ​កាល​ទី​២​នេះ ផ្តោត​សំខាន់​លើ​ការប្រកួតប្រជែង​លើ​វិញ្ញាសា​ថ្មីៗ​ជាច្រើន ដូចជា កាហ្វេ ចល័ត​, អាជីវកម្ម អាវយឺត និង ការបង្កើត អាជីវកម្ម​ថ្មី ជាដើម​។​

​កញ្ញា គីម សុធា ថា​ង​ឌី ផលិតករ​កម្មវិធី មុខរបរ​ខ្ញុំ បញ្ជាក់ដែរថា រដូវ​កាល​ទី​២​នេះ ប្រិយមិត្ត​នឹង​បានឃើញ​ការប្រកួតប្រជែង​ស្វិត​ស្វាយ​ជាច្រើន​ពាក់ព័ន្ធ​ទៅ​និង អាជីវកម្ម​សម័យ​ទំនើប​នៅ​កម្ពុជា​។ កញ្ញា​បន្តថា បេក្ខជន​ទាំងអស់ និង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​កម្មវិធី ទាំង​គំនិត និង​ការអនុវត្ត ដើម្បី​បង្កើត​ចេញ​ជា​អាជីវកម្ម​ពិត​ប្រាក​ដ៏​មួយ​។ ចុងបញ្ចប់​នៃ​កម្មវិធី ពួកយើង​រំពឹងថា បេក្ខជន​ទាំងអស់ ពិតជា​អាច​បង្ហាញ​ទៅកាន់​ប្រិយមិត្ត​របស់ខ្លួន ពី​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​ពិតប្រាកដ​មូ​យ​ជាក់​ជាមិនខាន​។​

​ប្លែក​ពី​រដូវ​កាល​ទី​១ កម្មវិធី មុខរបរ​ខ្ញុំ និង​បង្កើត​ការប្រកួតប្រជែង​ជាច្រើន​ក្រុម​។ បេក្ខជន​ប្រជែង និង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ទទួលបាន​ជោគជ័យ​ជា​ក្រុម ប៉ុន្តែ​ពួកគេ​នៅតែ​ត្រូវធ្វើ​ការបោះឆ្នោត​វាយតម្លៃ​ទម្លាក់​សមាជិក​ក្រុម​របស់ខ្លួន​ណា​ម្នាក់ ដែល​ពួកគេ​គិតថា អសមត្ថភាព​ក្នុង​ការជួយជ្រោមជ្រែង​ក្រុម​ដដែល​៕


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com