ព័ត៍មានសុខភាព
ធាត់ជ្រុល អាចប៉ះពាល់ ការចងចាំដែរទេ?
× ការធាត់ជ្រុល មានទំនាក់ទំនងយ៉ាងធំមួយ នឹងបញ្ហាសុខភាពជាច្រើន នាពេលបច្ចុប្បននេះ ហើយក្នុងនោះ ក៏មានការបាត់បង់ការចងចាំដែរ។ តាមការសិក្សាថ្មីមួយ បានឲ្យដឹងថា អ្នកដែលធាត់ជ្រុល ទំនងជាមានបញ្ហា នៃការចងចាំធ្ងន់ធ្ងរ ជាងអ្នកស្គមទៅទៀត។
ការសិក្សាដែលបានចុះផ្សាយ នៅក្នុងសារព័ត៌មាន Quarterly Journal of Experimental Psychology បានឲ្យដឹងថា ដែលមិនអាចនឹកឃើញថា បានញ៉ាំអ្វីខ្លះនោះ ប្រហែលជានាំឲ្យញ៉ាំច្រើនជ្រុលបាន។ ប៉ុន្តែ ទស្សនៈផ្សេងទៀត ចំពោះការចងចាំនោះគឺថា ចំពោះចំណេះដឹងទូទៅរបស់ពួកគេ គឺមិនមានការប៉ះពាល់ឡើយ។
អ្នកស្រាវជ្រាវបានសន្និដ្ឋានឃើញថា អ្នកដែលមានសន្ទស្សន៍ទម្ងន់ ធៀបនឹងកម្ពស់កាន់តែខ្ពស់ គឺមានការថយចុះការចងចាំ យ៉ាងស្រួចស្រាវមួយ ប៉ុន្តែ មិនមែនមានន័យថា ពួកគេបាត់បង់ការចងចាំទាំងស្រុងនោះទេ។
អ្នកស្រាវជ្រាវនិយាយថា អ័រម៉ូនឃ្លានអាហារ ដើរតួនាទីដ៏ធំមួយ ទៅលើរបៀបដែលមនុស្សយើង ញ៉ាំអាហារច្រើនប៉ុណ្ណា ប៉ុន្តែ ពួកគេក៏ដឹងថា ចិត្តមនុស្ស ក៏ដើរតួនាទីដ៏សំខាន់មួយទៀតដែរ។
ការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការធាត់ជ្រុល ដើរតួនាទីប្រឆាំងនឹងដំណើរការរំលាយអាហារខុសៗគ្នាមួយចំនួន ដែលអាចប៉ះពាល់ ដល់ការបញ្ជូនព័ត៌មាន ដល់មនុស្សផ្ទាល់បាន។ ការធាត់ជ្រុល ក៏ប្រហែលជាប៉ះពាល់ ទៅលើយន្តការធម្មតាមួយចំនួន ដែលមានឥទ្ធិពល ផ្ទុយពីតម្រូវការរបស់ខួរក្បាលទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com