ជាតិ
CPP នឹង​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ​នៃ​ការបង្កើត​បក្ស ដោយមាន​សមាជិក​ចូលរួម​១​ម៉ឺន​នាក់​
27, Jun 2016 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
 
​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​បក្ស​(១៩៥១-២០១៦) នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស នៅ​ថ្ងៃស្អែក​នេះ ដោយមាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ​ជា​១​ម៉ឺន​នាក់​។​


 
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បាន​ឲ្យ​ដឹងថា នៅក្នុង​អង្គ​មិ​ទ្ទិញ​នៅ​ថ្ងៃទី ២៨ ខែមិថុនា​នោះ ប្រធាន​គណបក្ស​សម្ដេច ហ៊ុន សែន នឹង​ឡើង​ថ្លែង​សន្ទរកថា អំពី​ប្រវត្តិ​នៃ​ការបង្កើតឡើង​គណបក្ស ការតស៊ូ ស្នាដៃ និង​គុណសម្បត្តិ បង្ហាញ​ទៅដល់​សមាជិក សមាជិកា​ឲ្យ​បានដឹង បាន​យល់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​កន្លងមក​។ ជាពិសេស​ការពង្រឹង​សមត្ថភាព​សមាជិក សមាជិកា​ខ្លួន ឲ្យ​មាន​ភាពរឹងមាំ​នៅតាម​មូលដ្ឋាន ដើម្បី​ទទួល​ជ័យជម្នះ​បន្តទៀត ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយនេះ​៕

Tag:
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com