ពីនេះ ពីនោះ
តើ​ពាក្យ​«​វាយតម្លៃ​» និង​« វិនិច្ឆ័យ​តម្លៃ​» ខុសគ្នា​ដូចម្ដេច​?
08, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​វាយតម្លៃ​» និង​» វិនិច្ឆ័យ​តម្លៃ​» អាចមាន​សាធារណជន​មួយចំនួន មានការ​ច្រឡំ ពិបាក​បែងចែក ហើយ​យល់ថា​ពាក្យ​នេះ​មាន​អត្ថន័យ​ដូចគ្នា​។ ប៉ុន្តែ​នៅក្នុង​ការពន្យល់​ពាក្យ​នេះ​មាន​លក្ខណៈ​ខុសគ្នា​ដូ​ខាងក្រោម​៖



​ពាក្យ «​វាយតម្លៃ​» មានន័យថា ជា​បទពិសោធន៍​នៃ​ការ​សន្មត ឬ​កំណត់​តម្លៃ​ចំពោះ​វត្ថុ​មួយ គំនិត ឬ​ព្រឹត្តិការណ៍​មួយ ឬ​គ្រាន់តែ​ជា​អារម្មណ៍​នៃ​តម្លៃ​។​

​ពាក្យ «​វិនិច្ឆ័យ​តម្លៃ​» មានន័យថា គឺជា​បញ្ហា​នៃ​ការប៉ាន់ស្មាន ការវាយតម្លៃ​ពី​ភាព​មាន​ប្រយោជន៍ ឬ​លទ្ធភាព​នៃ​ការចង់បាន​វត្ថុ​ណាមួយ គំនិត​ឬ​ស្ថានភាព​ផ្សេងៗ​។ វា​ក៏​ជាការ​បង្ហាញ​ពី​អារម្មណ៍ ឬ​សេចក្ដីប្រាថ្នា​របស់​មនុស្ស​ផងដែរ ដូចជា ការយល់ព្រម ឬ​ការមិន​យល់ព្រម ការពេញចិត្ត ឬ​ការមិន​ពេញចិត្ត​។​

​ដកស្រង់​ពី​សៀវភៅ​៖​សញ្ញាណ​ទស្សនវិជ្ជា​, រៀបរៀង​ដោយ​សាស្ត្រាចារ្យ ខ្មៅ សា​វន​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com