អន្តរជាតិ
ចិន៖ ស្លាក​លេខ​ឡូយ​ពេក ទាក់ទាញ​ប៉ូលិស​ហៅ ៨ ដង​ក្នុង​ថ្ងៃ​តែមួយ​
09, Jul 2016 , 7:20 pm        
រូបភាព
ដោយ: ធីតា
 
 
 
​សម្រាប់​វប្បធម៌​ចិន លេខ ៨ គឺជា​លេខ​នាំ​សំណាង​។ ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​ទិញ​ស្លាក​លេខ​ដែលមាន​លេខ ៨ ទាំងអស់ ដោយ​ជឿថា លេខ​នេះ​នឹង​នាំ​ឲ្យ​អាជីវកម្ម​របស់គាត់​ដំណើរការ​ទៅមុខ​កាន់តែ​ប្រសើរ​។ ប៉ុន្តែ ស្លាក​លេខ​នាំ​សំណាង Gui K 88888 បែរជា​ទាក់ទាញ​ប៉ូលិស​ចរាចរណ៍​ឲ្យ​ហៅ​គាត់​ដល់​ទៅ ៨ ដង​ក្នុង​ថ្ងៃ​តែមួយ​។​

 
​លោក Kai Long មកពី​ក្រុង Zhenzhou ប្រទេស​ចិន ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លែឈើ ហ៊ាន​ចំណាយលុយ​ដល់​ទៅ​ជាង ១០ ម៉ឺន​ដុល្លារ​ទិញ​ស្លាក​លេខ​នាំ​សំណាង​នេះ​សម្រាប់​រថយន្ត​ថ្មី​របស់គាត់​ដែលមាន​តម្លៃ​ប្រមាណ​ត្រឹមតែ ៤ ៤០០ ដុល្លារ​ប៉ុណ្ណោះ​។ គ្រាន់តែ​បំពាក់​ស្លាក​លេខ​នេះ​នៅ​ថ្ងៃ​ដំបូង គាត់​ត្រូវ​ប៉ូលិស​ហៅ​ម្តង ដោយ​សង្ស័យថា ស្លាក​លេខ​ដែលមាន​លេខ ៨ ទាំងអស់នោះ គឺជា​ស្លាក​លេខ​ក្លែងក្លាយ ព្រោះថា​វា​មិន​ងាយ​ចៃដន្យ​បាន​លេខ​ល្អ​យ៉ាងនេះ​ទេ​។ ម្យ៉ាងទៀត ភាគច្រើន​លេខ​ល្អ​គឺ​សម្រាប់តែ​រថយន្ត​ទំនើប​មានតម្លៃ​ថ្លៃ​។ លេខ​នោះ​មិន​សក្តិសម​នឹង​រថយន្ត​របស់គាត់​ទេ​។​


 
​ថ្ងៃ​បន្ទាប់ រឹតតែ​អស្ចារ្យ គាត់​ត្រូវ​ប៉ូលិស​ចរាចរណ៍​ហៅ​ឲ្យ​ឈប់​ដល់​ទៅ ៨ ដង នៅ​ទីកន្លែង​ខុសៗ​គ្នា ដោយសារ​ហេតុផល​ដូចខាងលើ​នេះ​។ ឈប់​ម្តងៗ គាត់​ត្រូវ​ចំណាយពេល​ដល់​ទៅ​កន្លះ​ម៉ោង ព្រោះថា​ប៉ូលិស​សុំ​មើល​កាត​គ្រី​រថយន្ត​ផង ពិនិត្យ​លេខ​ម៉ាស៊ីន​ផង និង​សួរ​សំណួរ​ជាច្រើន​ទៀត​។ តើ​លេខ ៨ ពិតជា​លេខ​នាំ​សំណាង​មែនឬ ?
 
​ប្រភព​៖ Daily Mail

© រក្សាសិទ្ធិដោយ thmeythmey.com