ព័ត៍មានសុខភាព
សុខភាព៖ ផ្លែ​ចេក អាចជួយ​សម្រួល ដល់​អាកា​រៈ​រាករូស​បាន​
10, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ចេក​ទាំង​ឆៅ និង​ទុំ សុទ្ធតែ​អាចជួយ​ព្យាបាល បញ្ហា​រាករូស​បាន ដោយសារតែ​វា​ផ្ទុក​ទៅដោយ សារធាតុ Pectin ដែលជា​ជាតិ​សរសៃ​រលាយ​ក្នុង​ទឹក និង​ជួយ​ឲ្យ​ជាតិ​ទឹក​បឺត​ស្រូប ចូលទៅក្នុង​ពោះវៀន​បាន​ច្រើន ដូច្នេះ លាមក​នឹង​ក្លាយទៅជា​រឹង​ធម្មតា​វិញ​។​


 
​ដោយសារតែ​ផ្លែ​ចេក សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម វា​ពិតជា​ជួយ​បំពេញបន្ថែម​វិញ នូវ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ដែល​បាត់បង់​ក្នុងពេល​រាក​បាន​។​
 
​កា​សិក្សា​មួយ​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Gastroenterology កាលពី​ឆ្នាំ ២០០១ បាន​រកឃើញថា សារធាតុ Pectin ក្នុង​ចេក​ពណ៌​បៃតង គឺមាន​ប្រយោជន៍​សម្រាប់​គ្រប់គ្រង របប​អាហារ​លើ​ករណី​មាន​ជំងឺ​រាករូស​រយៈពេល​យូរ​។ វា​អាច​កាត់បន្ថយ​ចំនួន​លាមក ក្អួត​ញឹកញាប់ និង​រយៈពេល​នៃ​ការ​រាក ព្រមទាំង​កាត់បន្ថយ តម្រូវការ​ញ៉ាំ​ទឹកអូ​រ៉ា​លីត្រ ឬ​ចាក់​សេរ៉ូម​តាម​សរសៃ​ទៀតផង​។​
 
​ការសិក្សា​មួយ​ផ្សេងទៀត ដែល​ចុះផ្សាយ​ក្នុង​សា​ព័ត៌មាន Pharmacognosy and Phytochemistry កាលពី​ឆ្នាំ​២០១២ ក៏បាន​បញ្ជាក់ទៀតថា ការ​ញ៉ាំ​ផ្លែ​ចេក​ច្រើន គឺមាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​កំពុងតែ​រាក​។​
 
•    នៅពេល​ព្យាបាល​ជំងឺរាក ចូរ​ញ៉ាំ​ផ្លែ​ចេកទុំ​មួយ​ផ្លែ ជា​រៀងរាល់​ពីរ​បី​ម៉ោង​ម្តង​
•    អ្នក​អាច​ញ៉ាំ​ចេកទុំ និង​ទឹកដោះគោ​យ៉ា​អួរ ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​
•    ជម្រើស​ផ្សេង​មួយទៀត គឺ​ញ៉ាំ​ចេកស្ងោរ​មួយ​ផ្លែ មុនពេល​ញ៉ាំ​អាហារ​។​
​គន្លឹះ​បន្ថែម​
•    ចូរ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង ព្រោះ​វា​អាចធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែខ្លាំង​
•    មិនត្រូវ​ញ៉ាំ​អាហារ ធ្វើ​ពី​ទឹកដោះគោ អាហារ​សម្បូរ​ខ្លាញ់ ឬ​មាន​ជាតិ​សរសៃ​ខ្ពស់ រយៈពេល​ពីរ​បី​ថ្ងៃ​
•    ឧស្សាហ៍​លាង​សម្អាត​ដៃ និង​សាប៊ូ​
•    មិនត្រូវ​ចេញទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​ឡើយ លុះត្រាតែ​អាកា​រៈ​ជំងឺ​ស្រួលបួល​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com