ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ រំលែកទុក្ខគ្រួសារសពលោក កែម ឡី និងប្តេជ្ញាចាប់​ជនល្មើស និងអ្នក​សម​គំនិត​
10, Jul 2016 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រសួងមហាផ្ទៃ បានចូលរួម​រំលែកទុក្ខគ្រួសារ​សពរបស់លោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ ជាងនេះទៅទៀត ក្រសួងក៏ប្តេជ្ញា ស្រាវជ្រាវឲ្យបានល្អិតល្អន់ស្វែងរកជន​​ល្មើសនិងអ្នក​ផ្សំគំនិត មកផ្តន្ទាទោសតាមច្បាប់។




សេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួងមហាផ្ទៃនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងនេះថា៖ «ក្រសួង​មហាផ្ទៃ សូមចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើមនុស្សឃាតដ៏សាហាវឃោរឃៅនេះ ព្រមទាំងបន្តចាត់វិធានការស្រាវជ្រាវ​ ស៊ើបអង្កេត ឲ្យបានល្អិតល្អន់ថែមទៀត តាមនីតិវិធី ដើម្បីបញ្ជូនជនល្មើស និងអ្នកផ្សំគំនិត​ ទៅតុលាការធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏អំពាវនាវឲ្យសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាទុកលទ្ធភាពឲ្យកម្លាំងមានសមត្ថកិច្ចបន្តកិច្ចការខ្លួនតាមជំនាញ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ដែលអាចនាំឲ្យមតិសាធារណៈមានការយល់ច្រឡំ។ 



© រក្សាសិទ្ធិដោយ thmeythmey.com