ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភាស៊ើបសួរ​សាលាឧទ្ធរណ៍បើក​សវនាករណី លោក អ៊ុំ សំអាន
12, Jul 2016 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
 នៅព្រឹកនេះ សភា​ស៊ើបសួររបស់សាលាឧទ្ធរណ៍ បានបើកសវនាការ​លើសំណើសុំមោឃភាព​នីតិវិធីការឃុំខ្លួន​នៃករណីតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ ដែលល្បីខាងរិះគន់រឿងព្រំដែន លោក អ៊ុំ សំអាន។


ពេលទៅដល់​តុលាការ​នៅ​ព្រឹកនេះ លោក អ៊ុំ សំអាន​ នៅតែស្រែក​ប្រាប់អ្នកកាសែត​ដូច​លើក​មុនថា «អ្នកស្នេហាជាតិ អ្នកការពារព្រំដែន ត្រូវជាប់គុគ ហើយអ្នកកាត់ដីឲ្យយួនបែរជារួចខ្លួន និងមានឈ្មោះថា ជាអ្នកស្នេហាជាតិ»។ លោក អ៊ុំ សំអាន ក៏បញ្ជាក់ថា​ លោក បានដឹងពីមរណភាពរបស់លោក កែម ឡី ផងដែរ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១២​ខែមេសា ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៥​និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក អ៊ុំ សំអាន ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​កាលពី​ម៉ោង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១​មេសា នៅក្នុង​ខេត្តសៀមរាប​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com