ពីនេះ ពីនោះ
ស្ទាំង​ត្នោត​ស្លាប​ឆែក​កំប៉ោយ​
14, Jul 2016 , 7:40 am        
រូបភាព
​ស្ទាំង​ត្នោត​ស្លាប​ឆែក​កំប៉ោយ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​កំប៉ោយ ផ្នែក​ខ្នង​ពណ៌​ត្នោត​ចាស់ លើកលែងតែ​ក្បាល និង​កន្ទុយ ពណ៌​ត្នោត​ខ្ចី ផ្នែក​ពោះ​ពណ៌​ស​អង្កន់​លឿង​។



បក្សី​នេះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃស្រោង តំបន់ដីសើម និង​ព្រៃ​ជាំ ហើយ​វា​ក៏​ជា​ប្រភេទ​បក្សី​កម្រ​ផងដែរ​។ ក្នុង​មួយឆ្នាំ​បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែ មេសា ដល់​មិថុនា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 ​បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com