ពីនេះ ពីនោះ
និន្នាការ​នយោបាយ បានកំណត់​ប្រភេទ​អ្នកដឹកនាំ​ជា​បី​ប្រភេទ​
14, Jul 2016 , 8:00 am        
រូបភាព
​ភ្នំពេញ​៖ ពួក​អ្នកវិទ្យាសាស្ត្រ​នយោបាយ​អាមេរិក បាន​បែងចែក​និន្នាការ​នយោបាយ​របស់​មេដឹកនាំ​ជា​បី​ប្រភេទ​៖



១/. ប្រភេទ​អភិរក្ស មេដឹកនាំ​ប្រភេទ​នេះ ចូលចិត្ត​ថែរក្សា​វត្ថុ​ទាំងឡាយ​ឬ​ការគិតគូរ​ចាំបាច់​ទាំងឡាយ​ដែល​ធ្លាប់មាន​មកហើយ​ឲ្យ​បន្ត​ស្ថិតនៅ​គង់វង្ស​ដដែល​ក្នុងសង្គម​ទំនើប​។​

២/. ប្រភេទ​ធ្វើ​បដិវត្តន៍ មេដឹកនាំ​ប្រភេទ​នេះ កំណត់​ទិសដៅ​របស់ខ្លួន​ដោយ​យក​ភាពជឿនលឿន​ធ្វើជា​គោល ហើយ​ប្រើ​មធ្យោបាយ​ផ្ដួលរំលំ​របប​នយោបាយ​ចាស់ ដែល​គេ​យល់ថា​មិន​ជឿនលឿន​ទៅមុខ តាមរយៈ​កម្លាំងប្រដាប់អាវុធ ហើយ​រៀបចំ​បង្កើត​របប​នយោបាយ​ថ្មី​មួយ​ដែល​គេ​ពេញចិត្ត​។​

៣/. ប្រភេទ​កែទម្រង់ មេដឹកនាំ​ប្រភេទ​នេះ បាន​ខិតខំ​ធ្វើកំណែទម្រង់​លើ​រចនាសម្ព័ន្ធ​សង្គម​ដែលមាន​ស្រាប់ ទៅតាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​ឲ្យ​ស្របទៅនឹង​សង្វាក់​រីកចម្រើន​ថ្មី​របស់​សង្គម​៕

​ដកស្រង់​ពី​សៀវភៅ ចំណុច​ផ្ដើម​វិទ្យាសាស្ត្រ​នយោបាយ រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​




© រក្សាសិទ្ធិដោយ thmeythmey.com