ពីនេះ ពីនោះ
បណ្ដូល​ពេជ្រ​
14, Jul 2016 , 8:20 am        
រូបភាព
​បណ្ដូល​ពេជ្រ ជា​ឈ្មោះ​វល្លិ​រឹង​មួយ​ប្រភេទ ដុះ​ក្រោម​ឈើ​ធំៗ ក្នុងព្រៃ​ក្រាស់ និង​ព្រៃ​ល្បោះ នៃ​អាស៊ី​ផ្នែក​អាគ្នេយ៍​។



​ដើម​រុក្ខជាតិ​នេះ មាន​រស់ជាតិ​ល្វីង​ណាស់​គេ​ប្រើ​សម្រាប់​ជា​ថ្នាំផឹក​ឲ្យ​បរិភោគ​បាយ​បាន និង​ផឹក​ក្រោយ​ពេលបាយ​ដើម្បី​ឲ្យ​ឆាប់​រលាយ​អាហារ​។ គេ​ច្រើន​ត្រាំ​ដើម​ក្នុង​ស្រា​ជា​ថ្នាំ​លើក​កម្លាំង​។ គ្រូថ្នាំ​បុរាណ​ប្រើ​ដើម​ផ្សំ​ធ្វើជា​ថ្នាំ​រម្ងាប់រោគ​សន្លាក់ឆ្អឹង​។ គេ​ឆុង​ឫស​ព្យាបាល​ជំងឺគ្រុនចាញ់​៕

​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​

Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com