ពីនេះ ពីនោះ
អកពស់ព្រៃជាបក្សីស៊ីពស់ជាអាហារ
× អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទ មានស្លាបពណ៌ត្នោតក្រម៉ៅ ពេលហើរមានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌ស ដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ។
បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំ ជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែ បករា ដល់ខែ តុលា និងមានពងចំនួន១គត់។
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោក តាន់ សេដ្ឋា និង កូលីន ភូល
© រក្សាសិទ្ធិដោយ thmeythmey.com