ពីនេះ ពីនោះ
របប​នយោបាយ​បែប​«​សម​ស្ដ​និយម​» មាន​លក្ខណៈ​បែបណា​?
15, Jul 2016 , 8:00 am        
រូបភាព
​សម​ស្ដ​និយម គឺជា​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ដែលមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ឹងម៉ាត់​ទៅលើ​គ្រប់​វិស័យ នៃ​ជីវភាព​សង្គម​។ សម​ស្ដ​និយម មាន​ច​រឹត​លក្ខណៈ​ដូចតទៅ​៖



•​    ​បុគ្គល​ម្នាក់ៗ​ពុំមាន​សេរីភាព​ក្នុងការ​ជ្រើសរើស និង​បញ្ចេញមតិ​ឡើយ ពោលគឺ​គេ​ជា​អ្នកបម្រើ​ឥត​លក្ខខណ្ឌ​។​

•​    ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សនយោបាយ​តែមួយ​។ គណបក្ស​គឺជា​អ្នករៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​លើ​វិស័យសេដ្ឋកិច្ច​ និង​សង្គម​។ មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រឆាំង​ទៅនឹង​ទិសដៅ​របស់​គណបក្ស​ឡើយ​។​

•​    ​គ្មាន​សហជីព ឬ​សមាគម​នៅក្នុង​រដ្ឋ​។​

•​    ​ហាមឃាត់​សាសនា​ដែល​មិន​បម្រើ​ឲ្យ​គោលនយោបាយ​របស់​រដ្ឋ​។​

•​    ​ប្រើ​ភ្នាក់ងារ​សម្ងាត់​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​ប្រឆាំងនឹង​រដ្ឋ​។​

•​    ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រព័ន្ធ​អប់រំ​។​

​របប​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​ហ្វា​ស៊ី​ស អ៊ីតាលី ដឹកនាំ​ដោយ​លោ​បេ​នី​តូ មូ​សូលី​នី និង​ពួក​អាល្លឺម៉ង់ ណា​ស៊ី​ស​ក្រោម​ការគ្រប់គ្រង​របស់ អា​ដុល​ហ៊ី​ត្លែរ​។​

​ដកស្រង់​ពី​សៀវភៅ ចំណុច​ផ្ដើម​វិទ្យាសាស្ត្រ​នយោបាយ រៀបរៀង​ដោយ បណ្ឌិត អ៊ុំ ប៉ុ​ម​



© រក្សាសិទ្ធិដោយ thmeythmey.com