ពីនេះ ពីនោះ
ព្រះ​ភ្នៅ ​សំបក​អាច​ស៊ី​ជំនួស​ស្លា
15, Jul 2016 , 8:20 am        
រូបភាព
ព្រះ​ភ្នៅ  គឺជា​ព្រឹក្ស​មួយ​ប្រភេទ​មាន​សំបក​ពណ៌​ស ប្រផេះ និង​មាន​កម្ពស់ ១០ ទៅ​៣០​ម៉ែត្រ ។



រុក្ខជាតិ​នេះ ដុះ​ក្នុងព្រៃ​ក្រាស់​នៃ​ប្រទេស​ចិន ឧបទ្វីប​ឥណ្ឌូចិន និង​ជ្វា​។ ជាទូទៅ​ឈើ​នេះ​គេ​ប្រើ​សម្រាប់​ធ្វើជា​គ្រឿង​ដំបូលផ្ទះ ហើយ​សំបក​អាច​ស៊ី​ជំនួស​ស្លា​បាន សម្រាប់​មនុស្ស​ចាស់​ដែល​ចូលចិត្ត​ពិសារ​ស្លា​។ ចំណែក គ្រូថ្នាំ​បុរាណ​តែង​ឆុង ឫ​ស្ងោរ​សំបក​ព្រះ​ភ្នៅ ធ្វើ​ថ្នាំ​រម្ងាប់រោគ​រាគ​មួល​។​

​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com