ពីនេះ ពីនោះ
ស្នែងគោ​ក្របី​
16, Jul 2016 , 8:20 am        
រូបភាព
​ស្នែងគោ​ក្របី ជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ ប្រភេទ​កម្ពស់ ១​ទៅ​៣​ម៉ែត្រ ដុះ​ជាន់​ក្រោម​ឈើ​ធំៗ​ក្នុងព្រៃ​ក្រាស់ លើដី​ទំនាប ឬ​លើ​ភ្នំ​ខ្ពស់​ល្មម ហើយ​ជាពិសេស​ដុះ​លើ​ភ្នំ​គិរី​រម្យ​(​កម្ពុជា​)​។



ពូជ​រុក្ខជាតិ​នេះ មាននៅ​ក្នុង​អាស៊ី​អ​គ្នេ​យ៍​ទាំងមូល ពេលខ្លះ​គេ​ដាំ​ជា​លំអ​ក្នុង​ក្រុង ឬ​សួន ដោយ​ស្នែងគោ ក្របី​មាន​ផ្កា ស ល្អ​។ ឫស​ជា​ថ្នាំ​ព្យាបាល​រោគ​ផ្សេងៗ គេ​ស្ងោរ​ឲ្យ​អ្នក​ចុកពោះ​ផឹក គេ​ក​កិន​ឫស​បំពោក​លើ​ដំបៅ​ពស់​ចឹក​។

​ដកស្រង់​ពី​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com