ជាតិ
UN សោកស្តាយ​ពី​ការស្លាប់​លោក កែម ឡី និង​ស្នើ​អាជ្ញាធរ ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​
14, Jul 2016 , 5:26 pm        
រូបភាព
លោក Stéphane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
លោក Stéphane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
ដោយ: ថ្មីៗ
លោក Stéphane Dujarric អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែង​នៅក្នុង​ឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នា​ថ្ងៃទី​១៣ ខែកក្កដា ម្សិលមិញ​ថា លោក​អគ្គលេខាធិការ បាន គី​មូ​ន ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការស្លាប់​របស់លោក​បណ្ឌិត កែម ឡី​។ លោក ក៏បាន​បន្ថែម​ដែរ​ថា «​យើង សង្ឃឹមថា អាជ្ញាធរ នឹងធ្វើ​ការស៊ើបអង្កេត​ឲ្យ​ពេញលេញ និង​ត្រឹមត្រូវ​ទៅលើ​សំណុំរឿង​នៃ​ការបាញ់សម្លាប់​នេះ​។



​ឆ្លៀតឱកាស​នោះដែរ លោក ក៏បាន​បញ្ជាក់ដែរថា លោក​អគ្គលេខាធិការ បាន គី​មូ​ន នៅតែ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​ដែល​រាប់បញ្ចូល​ទាំង​របាយការណ៍​នៃ​ការគំរាមកំហែង ការ​រុកកួន និង​ការចាប់ខ្លួន​សមាជិក សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ សមាជិក​បក្សប្រឆាំង និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ផងដែរ​។

​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ដដែល​នោះ លោក បាន គី​មូ​ន ក៏បាន​ទ​ទួ​ច​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស ដែល​រាប់បញ្ចូល​ទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ សមាគម និង​ការជួបជុំ​ផងដែរ​៕




Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com