រូបត្លុក
គឺ​អ្នកបើកបរ​ខ្លួនឯង ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​
16, Jul 2016 , 1:00 pm        
រូបភាព
ដោយ:
ច្បាប់​មាន​ហើយ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ក៏បាន​ចាប់ផ្តើម​ហើយ​ដែរ​។ តែ​ឥរិយាបថ​អ្នកបើកបរ​ភាគច្រើន នៅ​មិនទាន់​ផ្លាស់ប្តូរ​ឡើយ​។ ទីកន្លែង​ណា​ដែលមាន​ប៉ូលិស​ឈរជើង ទើប​ពួកគេ​គោរព​ខ្លះ​។ ផ្លូវ​ឯកទិស​មែន ប៉ុន្តែ​អ្នកបើកបរ​ប្រើ​ទៅមក​គ្មាន​ខ្វល់​។ ឲ្យ​តែមាន​ចន្លោះ បើកបរ​រថយន្ត​ទំនើប​ធំៗ ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ូតូឌុប រុល​ឲ្យ​តែ​បាន​ទៅមុខ​។ ទីបំផុត វា​ក៏​កើតឡើង​នូវ​ការកកស្ទះ​ចរាចរណ៍​ពេញ​ទ្រូ​ង​ផ្លូវ​។ អ្នកបើកបរ​ទាំងអស់​ចាប់ផ្តើម​មួរ​ម៉ៅ ក្តៅក្រហាយ ខឹង​គ្នា ស្រែក​ដាក់គ្នា ហើយ​ករណីខ្លះ​ក៏​ឈានដល់​ជម្លោះ​ទៀតផង​។ នេះ​មិនទាន់​គិត​អំពី​ការខាតបង់​ពេលវេលា និង​ប្រេង​ឥន្ទ​នៈ​ផង​។ នេះ​ជាហេតុ​ការណ៍​ដែល​កើតឡើង​រាល់ថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ​…

 

© រក្សាសិទ្ធិដោយ thmeythmey.com