រូបត្លុក
សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ«​គោលការណ៍​ឯកច្ឆន្ទ​អាស៊ាន​»​ទន់ខ្សោយ​
17, Jul 2016 , 11:30 am        
រូបភាព
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅថា​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦៧​មកម្ល៉េះ​។ បច្ចុប្បន្ន អង្គការ​ក្នុង​តំបន់​មួយ​នេះ មាន​សមាជិក​សរុប​ទាំងអស់​១០​ប្រទេស​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ ដូច​បានកំណត់​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ចេញ​សេចក្តីសម្រេច ឬ​សេចក្តី​ថ្លែង​កាណ៍​ណាមួយ អាស៊ាន ត្រូវ​ឈរលើ​គោលការណ៍​«​ឯកច្ឆន្ទ​» ពោលគឺ ត្រូវមាន​ការព្រមព្រៀង​ពី​រាល់​សមាជិក​ទាំងអស់​ជាមុនសិន​។​


 
​អ្វី​គួរកត់សម្គាល់​នោះ ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បានធ្វើ​ឲ្យ​អាស៊ាន ហាក់ដូចជា​បែកបាក់​សាមគ្គីភាព​។ នោះ​ក៏​ព្រោះតែ​រដ្ឋ​សមាជិក​មាន​គោលជំហ និង​ផលប្រយោជន៍​ផ្សេងៗ​គ្នា​លើ​ជម្លោះ​នេះ​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​រដ្ឋ​ពាក់ព័ន្ធ ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ប្រទេស​អាស៊ាន មួយចំនួន មាន​និន្នាការ​ទៅរក​ចិន និង​មួយចំនួនទៀត មាន​និន្នាការ​ប្រឆាំង​ចិន​ជ្រុល​។ 
 
​ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ​២០១២ ក្នុងពេលដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​២ អាស៊ាន មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​បានឡើយ​។ នោះ​ក៏​ព្រោះ​តែមាន​ភាពចម្រូងចម្រាស​គ្នា​រវាង​បណ្តា​ប្រទេស​សមាជិក​ក្នុងការ​ដាក់បញ្ចូល​បញ្ហា​រសើប​នៃ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តី​ថ្លែង​កាណ៍​នោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com