ព័ត៍មានសុខភាព
តិច​និ​ច​លាង​សម្អាត​មុខ ដើម្បី​បំបាត់​មុន ឬ​ជាំមុខ​
18, Jul 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​សក់​របស់​អ្នក​វែង ហើយ​ឧស្សាហ៍​ធ្លាក់​មក​គ្រប​មុខ អ្នក​គួរតែមាន​ទម្លាប់​ពិសេស ក្នុង​ការលាង​សម្អាត​មុខ ដើម្បី​ការពារ​បញ្ហា​មុន​។ ការចង​សក់​ឲ្យ​បាន​ស្អាត នឹង​អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់ ឬ​ធូលី​ដី ដែល​នៅជាប់​សក់ មក​ប្រឡាក់​នៅលើ​មុខ​បាន​។​


 
​ចូរ​លាង​សម្អាត​មុខ ដោយ​សាប៊ូ​ខ្សោយៗ ហើយ​យក​ល្អ ជ្រើសរើស​ផលិតផល​ធម្មជាតិ​។ គ្រូពេទ្យ​ជំនាញ​ភាគច្រើន ណែនាំ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់ ផលិតផល​ដែលមាន​ជាតិ glycerin គ្រាប់​ទំពាំងបាយជូរ ប្រេង​ផ្កាឈូករ័ត្ន ជាដើម ប៉ុន្តែ អ្នក​ត្រូវ​ពិភាក្សា ជាមួយ​អ្នកជំនាញ​ខាង​ស្បែក មុននឹង​ប្រើប្រាស់ ផលិតផល​ណាមួយ​។​
•    ចូរ​ប្រើប្រាស់​ម្រាមដៃ​របស់​អ្នក ជាជាង​ប្រើ​ក្រណាត់ ដើម្បី​លាង​សម្អាត​មុខ​
•    ម៉ាស្សា​មុខ​ពីរ​បី​នាទី រាង​ជា​រង្វង់ ពេល​លាង​សម្អាត​មុខ​
•    លាង​សម្អាត​មុខ ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​
•    ជូត​ស្បែ​កមុខ​ឲ្យ​ស្ងួត​ល្អ ដោយ​កន្សែង​ស្អាត​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com