ពីនេះ ពីនោះ
ត្មាតផេះ​មាន នៅ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​
18, Jul 2016 , 8:35 am        
រូបភាព
​ត្មាតផេះ គឺជា​ឈ្មោះ​​បក្សី​មួយ​ប្រភេទ ពេល​ពេញវ័យ នៅចុង​ខ្នង រោម​ក និង​ផ្នែក​ក្រោម​ស្លាប​ពណ៌​ស។ ចំណែក ក្បាល ក ពណ៌​ប្រផេះ និង​មាន​ដងខ្លួន​ពណ៌​ខ្មៅ​។



បក្សី​នេះ​និយម​រស់​នៅតាម​តំបន់​ព្រៃ​លំហ និង​តាម​ជ្រលង​ភ្នំ​។ ជារឿយៗ ​បក្សី​នេះ​រស់នៅ​ជា​ហ្វូង​ដោយ ស៊ី​សាកសព​សត្វ​ជា​អាហារ​។ អ្នកស្រាវជ្រាវ​សង្កេតឃើញថា បក្សី​នេះ​មាន​ភាគច្រើន​នៅ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ ចំណែក​រដូវ​បន្ត​ពូជ វិញ​គឺ​ចាប់ពី​ខែ តុលា ដល់​ខែកុម្ភៈ និង​មាន​ពង​តែមួយគត់​ហើយ​ពណ៌​ស​។​

ដកស្រ​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក តាន់ សេដ្ឋា និង កូ​លីន ភូ​ល

Tag:
 ​បក្សី​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com