អត្ថបទពាណិជ្ជកម្ម
LG ចូលរួម​សកម្មភាព​សប្បុរសធម៌​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កំពង់ស្ពឺ​
18, Jul 2016 , 2:18 pm        
រូបភាព
 ​ពីមួយ​ខែ​ទៅ​មួយខែ​ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear នៅតែ​បន្ត​ការចូលរួម​សកម្មភាព​សប្បុរសធម៌​នូវ​ក្នុងសង្គម​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ដោយ​ចុះ​ពិនិត្យ និង ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីជនបទ​ដាច់ស្រយាល ដែល​ពុំមាន​លទ្ធភាព​មក​ព្យាបាល​ជំងឺ​នៅ​ទីក្រុង ។​

​ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែ កក្កដា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន GGear ក៏បាន​ចូលរួម​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ និង ផ្ដល់​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ខណ្ឌ​ច្បារមន ខេត្តកំពង់ស្ពឺ ។​សកម្មភាព​នេះ ដោយមាន​ការពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ចំនួន ១២៦៣ នាក់ វះកាត់​ខ្នាតតូច​ចំនួន ៩ នាក់ ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ចំនួន ១៣០ ពិនិត្យ​និង​ព្យាបាល ភ្នែក ច្រមុះ បំពង់ក​ចំនួន ៣៦០ នាក់ ។ អ្នក​ជម្ងឺ ត្រូវបាន​ការពិនិត្យ​អេកូ​បេះដូង​១០ នាក់ រោគ​ស្ត្រី​និង​ពិនិត្យ​អេកូ ស្ត្រី​មាន​ផ្ទៃពោះ​បាន​ចំនួន ១០៥ នាក់​និង ព្យាបាល​ឬ​ស​ដូង​បាត​ចំនួន ៤៤ នាក់ សរុប     ទិ​ន្ន័​ន័យ​នៃ​ប្រជាជន​ដែល​មក​ទទួលយក​ការព្យាបាល​នេះ​មាន​ចំនួន ១៩២១ នាក់ ។

​ក្រុមហ៊ុន LG Electronics  និង ក្រុមហ៊ុន GGear នៅតែ​បន្ត​ជួយ​ដល់​កិច្ចការ​សង្គម​ទាំង​ទីជិត​និង​ទី​ឆ្ងាយ ហើយ​រួមចំណែក​ដើម្បី​សម្រួល​ដល់​ប្រជាជន ក្នុងការ​ព្យាបាល​ជម្ងឺ និង​ការថែទាំ​សុខភាព ហើយ​យើង​នៅតែ​បន្តសកម្មភាព​មនុស្សធម៌​នេះ​ឲ្យ​បានតែ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។









( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com