ពីនេះ ពីនោះ
តើ​ពាក្យ​«​បរិសុទ្ធ និង បរិសុទ្ធិ​» មានន័យ​ដូចគ្នា ឬ ខុសគ្នា​?
19, Jul 2016 , 7:20 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្ដេច ព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីនេះ​ដូចខាងក្រោម​៖



​ពាក្យ​« បរិសុទ្ធ​» មាន​ថ្នាក់​ពាក្យ​ជា គុណនាម មានន័យថា ដែល​ស្អាត​, ឥត​សៅហ្មង​, ឥត​មោះមៃៈ ចិត្ត​បរិសុទ្ធ​, មនុស្ស​បរិសុទ្ធ​, ទ្រព្យ​បរិសុទ្ធ​, សីល​បរិសុទ្ធ​។

​ចំណែក​ពាក្យ​ថា​«​បរិសុទ្ធិ​»​វិញ​មាន​ថ្នាក់​ពាក្យ​ជា​នាម មានន័យថា សេចក្ដី​ស្អាត ដំណើរ​ឥត​សៅហ្មង​, ឥត​មោះមៃៈ មនុស្ស​មាន​បរិសុទ្ធិ​(​ឬ​មាន​សេចក្ដី​បរិសុទ្ធិ​, ប្រើ​តាម​ទម្លាប់​)​។​

​ពាក្យ​ទាំង​ពីនេះ មាន​អត្ថន័យ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​អ្វីដែល​ខុស​គឺ ថ្នាក់​ពាក្យ​នៅក្នុង​ការប្រើប្រាស់​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​



© រក្សាសិទ្ធិដោយ thmeythmey.com