ពីនេះ ពីនោះ
ត្មាត​ត្នោត​ជា​បក្សី​រស់នៅ​តំបន់​ព្រៃ​លំហរ
19, Jul 2016 , 7:40 am        
រូបភាព
​ត្មាត​ត្នោត គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ខ្សាច់ ក្បាល និង​កវែង​ខ្មៅ មាន​រោម​ក និង​ចុង​ខ្នង​ពណ៌​ស ស្លាប​ហើរ​ពណ៌​ខ្មៅ​។



បក្សី​នេះ ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​លំហរ  ហើយ​ជារឿយៗ​រស់នៅ​ជា​ហ្វូង​ដោយ​ស៊ី​សាកសព​សត្វ​ជា​អាហារ​។  នៅ​ប្រទេស​កម្ពុជា  អ្នកស្រាវជ្រាវ​សង្កេតឃើញថា មាននៅ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស ដូច​ត្មាតផេះ​ដែរ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែ តុលា ដល់​ខែ មីនា និង​មាន​ពង​ចំនួន​១ ពណ៌​ស​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com