ព័ត៍មានសុខភាព
សុខភាព៖ ផ្លែឈើ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​នៅ​រដូវក្តៅ​
19, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ចំនុច​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​នៅពេលដែល​អ្នក​ញ៉ាំ​ផ្លែឈើ​នៅ​រដូវក្តៅ​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​គួរតែ​ពិសារ​នៅ​រដូវក្តៅ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​អ្នក​គួរតែ​ញ៉ាំ​ប៉េងប៉ោះ ព្រោះ​វា​អាចជួយ​ការពារ​មិន​ឲ្យ​កោសិការ​ស្បែក​ខ្មៅ​ដុះ​លើ​ស្បែក​អ្នក​ឡើយ​។ ប៉ុន្តែ​អ្នក​មិនអាច​បរិភោគ​ប៉េងប៉ោះ​ដែល​មិនទាន់​ទុំ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកពុល ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ដែរ​។​
 
​អ្នក​អាច​ញ៉ាំ​ឳ​ឡឹ​កបាន ព្រោះ​វា​មាន​សារធាតុ​ជាច្រើន​ដែល​ជំនួយ​ដល់​សុខភាព​អ្នក ដែល​អាចជួយ​អ្នក​រំលាយ​អាហារ​បានល្អ ងាយស្រួល​បត់ជើង​។ ប៉ុន្តែ​អ្នក​មិនត្រូវ​ពិសារ​ឳ​ឡឹ​ក​ដែល​ក្លាសេ​ឡើយ ព្រោះ​វា​មិនល្អ​ដូចជា​ឳ​ឡឹ​ក​ដែល​ទិញ​មក​ស្រស់ៗ​នោះទេ​។​
 
​អ្នក​អាច​ញ៉ាំ​ក្រូចឃ្វិច​ក្រោយពេល​សម្រាលកូន​ហើយ​បាន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​កូន​មាន​ឆ្អឹង និង​ធ្មេញ​រឹងមាំ ដោយសារតែ​គេ​បាន​បៅ​ទឹកដោះ​អ្នក ហើយ​កាលស្យូម​ទាំងនោះ​នឹង​បញ្ជូន​តាម​ទឹកដោះ​មក​ក្នុង​រាងកាយ​កូន​។ វា​ក៏​អាចជួយ​អ្នក និង​កូន​មាន​សុខ​ភាពល្អ​ដូចគ្នា​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com