ពីនេះ ពីនោះ
ព្រះពុទ្ធ៖ បណ្ឌិតពិតមានលក្ខណៈ៤យ៉ាង
× ភ្នំពេញ៖ បណ្ឌិត គឺសំដៅលើជនអ្នកមានប្រាជ្ញា ឈ្មោះ បណ្ឌា។ ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ ឬ កាន់សុចរិត ៤០ ប្រការ ដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច ឬ អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌។ នេះបើតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត។
ចំណែក ព្រះពុទ្ធសាសនាវិញ ដើម្បីក្លាយជាបណ្ឌិតពិតប្រាកដ គឺត្រូវមានលក្ខណៈ៤យ៉ាង៖
១) ប្រព្រឹត្តទង្វើល្អខ្លួនឯង
២) បបួលអ្នកដទៃទៀត ឲ្យធ្វើអំពើល្អជាមួយខ្លួនដែរ
៣) ពេញចិត្តចំពោះអ្នកធ្វើអំពើល្អ
៤) សរសើរអ្នកធ្វើអំពើល្អ
ប្រភព៖ កម្រងពាក្យអប់រំរបស់ព្រះពុទ្ធសាសនា រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com