ជាតិ
មូសុង​និរតី បន្ត​មាន​ឥទ្ធិពល​នៅ​កម្ពុជា ធ្វើ​ឲ្យ​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាច្រើន​
19, Jul 2016 , 12:41 pm        
រូបភាព
កម្ពុជា​នៅ​តែបន្ត​រងឥទ្ធិពល​ខ្យល់មូសុងនីរតី។ រូបថត៖ ញឹក ស្រីល័ក្ខ
កម្ពុជា​នៅ​តែបន្ត​រងឥទ្ធិពល​ខ្យល់មូសុងនីរតី។ រូបថត៖ ញឹក ស្រីល័ក្ខ
យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​អោយដឹងថា ខ្យល់មូសុង​និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប កំពុង​បន្ត​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ឡើងវិញ ចាប់ពី​ថ្ងៃទី​១៩ ដល់​២៥ កក្កដា​នេះ​។ ម្យ៉ាងវិញទៀត ស្ថានភាព ទឹកភ្លៀង អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា​។​



​អាកាសធាតុ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ដល់​២៥ កក្កដា​ខាងមុខនេះ កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ និង​ជ្រលង​សម្ពាធ​ទាប​ឡើងវិញ ដែល​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​។ សម្រាប់​តំបន់​ខ្ពង់រាប និង​តំបន់​វាលទំនាប ស្ថានភាព​ទឹកភ្លៀង អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​បង្គួរ​ចាប់ពី​ថ្ងៃទី​១៩ ដល់​២៥ ខែកក្កដា ឆ្នាំ​២០១៦​។​

​ទន្ទឹមនឹងនេះ នៅក្នុង​តំបន់​មាត់សមុទ្រ ស្ថានភាព​ទឹកភ្លៀង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​១៩ ដល់​២៥ ខែកក្កដា​។ ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ អាច​នឹង​កើតមាន​ច្រើន ជាពិសេស​ក្នុង​តំបន់​វាលទំនាប នៅពេល​មេឃ​រកកលភ្លៀង​។ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើត​ដោយ​យថាហេតុ ក្នុងពេល​មេឃ​រកកលភ្លៀង​៕


Tag:
 អាកាសធាតុ
  មូសុង
© រក្សាសិទ្ធិដោយ thmeythmey.com