ពីនេះ ពីនោះ
ត្មាតភ្លើង អ្នកស្រាវជ្រាវ​កំពុង​សិក្សា​នៅ​ខេត្តព្រះវិហារ​
20, Jul 2016 , 7:40 am        
រូបភាព
​ត្មាតភ្លើង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ខ្មៅ ក្បាល និង​ជើង​ក្រហម ភ្លៅ​មាន​រោម​ពណ៌​ស និង​មាន​ឆ្នូត​ស តាម​បណ្ដោយ​កណ្ដាល​ស្លាប​។



បក្សី​នេះ ជាទូទៅ​រស់នៅ​តំបន់​ព្រៃ​លំហរ ព្រៃរបោះ​ដែលមាន​អូរ​។ ជារឿយៗ បក្សី​នេះ​រស់​នៅតែ​ក្នុងព្រៃ ហើយ​ស៊ី​សាកសព​សត្វ​ជា​អាហារ​។ ជា​រៀងរាលឆ្នាំ​ត្មាតភ្លើង តែងតែ​បង្ហាញខ្លួន​នៅ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​អ្នកសិក្សា​ផ្នែក​បក្សី កំពុង​សិក្សា​ពីរ​បាយ​សត្វ​ត្មាត​នៅ​ព្រះវិហារ​ដោយ​ប្រើ​វិធី​អាហារ​ដ្ឋា​ន​ត្មាត​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់​ខែតុលា ដល់​ខែមេសា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល



Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com