ពីនេះ ពីនោះ
ត្មាត​ខ្មៅ​ត្រដាងស្លាប​ត្រង់ភ្លឹង​ស្មើ​មុំ ១៨០​ដឺ​ក្រេ​
21, Jul 2016 , 7:40 am        
រូបភាព
​ត្មាត​ខ្មៅ​គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​បណ្ដោយ ខ្លួន​ធំ​ខ្លាំង​ជាង​ត្មាត​នានា ក្បាល​ត្រងោល សម្បុរ​ខ្មៅ​ទាំងអស់ ចំពុះ​ធំ ត្រដាងស្លាប​ត្រង់ភ្លឹង​ស្មើ​មុំ ១៨០​ដឺ​ក្រេ​។



បក្សី​ប្រភេទ​នេះ ច្រើន​រស់នៅ​តំបន់​ព្រៃ​លំហរ និង​តំបន់​ទីវាល​ទំនាប ហើយ​វា​ក៏​ជា​ប្រភេទ​សត្វ​ស្លាប​ស៊ី​សាកសព​ជា​អាហារ​។ ត្មាត​ខ្មៅ​ជា​ប្រភេទ​បក្សី​ខ្ចាត់ព្រាត់ ជា​សត្វ​កម្រ​ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន គេ​កត់ត្រា​បានតែ​ពីរដង​គត់​គឺ លើក​ទី​១ នៅ​ខេត្តបាត់ដំបង ឆ្នាំ​១៩៩៣ និង​លើក​ទី​២ នៅ​ខេត្តកំពត​ចុងឆ្នាំ​១៩៩៩​។

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com