ពីនេះ ពីនោះ
តើ​ពាក្យ​«​សិក្ខា និង សិក្សា​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
21, Jul 2016 , 7:20 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្ដេច ព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីនេះ​ដូចខាងក្រោម​៖



​ពាក្យ​« សិក្ខា​» ជា​នាម មានន័យថា ការសិក្សា​រៀនសូត្រ​, ការរៀន​ទន្ទេញ ការសូត្រ​រៀន​។ ចំណែក​ពាក្យ​ថា​«​សិក្សា​»​វិញ មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សិក្ខា គឺ​ការរៀន ការរៀន​ទន្ទេញ ការសូត្រ​រៀន ជាដើម​។​

​ពាក្យ​ទាំង​ពីនេះ មាន​អត្ថន័យ​ដូចគ្នា ប៉ុន្តែ​ខុសគ្នា​នៅក្នុង​របៀប​នៃ​ការ​ផ្សំ​ពាក្យ ដូចជា សិក្សាការ សិក្សាចតុរាង្គ សិក្សាត្រ័យ សិក្សាធិការ ជាដើម​។ ចំណែក ពាក្យ​សិក្ខា គេ​ច្រើន​សរសេរ សិក្ខាសាលា សិក្ខាកាម សិក្ខាបទ ជាដើម​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​,


© រក្សាសិទ្ធិដោយ thmeythmey.com