កីឡាជាតិ
ជាតិ
AFF U១៦៖ ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា យកឈ្នះ​ទី​ម័​រ​ខាងកើត​
20, Jul 2016 , 5:44 pm        
រូបភាព
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ៣-០ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់​ថ្ងៃទី​១៩ កក្កដា​។



​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ នេះ​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​ដោយ​កីឡា យ៉ើ សា​ហ្វី ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នៅ​នាទី​៦ ខណៈពេល​បាល់​ប៉ះ​ដៃ​ទី​ម័​រ​ខាងកើត​ក្នុង​តំបន់​ប៉េ​ណា​ល់​ទី និង​កីឡាករ ម៉ៅ ពិសិដ្ឋ ខ្សែប្រយុទ្ធ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​របស់​បាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៥៥ និង​៥៩​។​

​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំង​យុវជន​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​២១ ខែកក្កដា ស្អែក​នេះ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF U-16 Championship 2016 ក្រោយ​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​នេះ​៕

​សូម​ទស្សនា​ទិដ្ឋភាព​វីដេអូ​ខាងក្រោម​នេះ​៖




Tag:
 AFF U16
  U16 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com