ព័ត៍មានសុខភាព
សុខភាព៖ ចង់​ក្អួត គួរតែ​ញ៉ាំ​ទឹក​បែបណា​?
08, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ខ្លះ​ពេលដែល​អ្នក​ញ៉ាំ​អ្វី​ខុស ឬ​មាន​អា​ការៈមិន​ស្រួលខ្លួន ហើយ​អ្នក​ចង់​ក្អួត ប៉ុន្តែ​ក្អួត​មិន​ចេញ វា​គឺ​ពិបាក​ទ្រាំ​ខ្លាំងណាស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ញ៉ាំ​ទឹក​ដែល​អាច​សម្រួល​ដល់​អាកា​រៈ​នេះ​បាន​។ តើ​គួរតែ​ញ៉ាំ​បែបណា​?

 
​នៅពេលដែល​អ្នកមាន​អាកា​រៈ​នេះ អ្នក​គួរតែ​ឲ្យ​វា​ក្អួត​ចេញ​ទើប​ល្អ ព្រោះ​នៅពេលដែល​អ្នក​ក្អួត​ចេញមក វា​នឹង​បញ្ចេញ​នូវ​កាកសំណល់​ដែល​កង្វក់​ទាំងឡាយ​ចេញពី​រាងកាយ​អ្នក នោះ​អ្នកនឹង​អាចមាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹក​ដែល​លាយ​អំបិល​បន្តិច​នៅក្នុង​នោះ​ប៉ុន្មាន​ម៉ាត់​ធំ នោះ​វា​នឹង​អាច​ក្អួត​ចេញមក ហើយ​ក្រោយ​ពេលដែល​ក្អួត​រួច អ្នក​អាច​យក​ទឹកអំបិល​ខ្ព​ល់​មាត់​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com