ជាតិ
សម្ដេច ហ៊ុន សែន ថា នៅលើ​លោក​នេះ​គ្មាន​អ្នកណា​ហ៊ាន​ស្តីបន្ទោស​ឲ្យ ហ៊ុន សែន ឡើយ​
21, Jul 2016 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ចាម​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា នៅលើ​ពិភពលោក​នេះ គ្មាន​នរណាម្នាក់​ដែល​ហ៊ាន​ស្តីបន្ទោស​ឲ្យ​សម្ដេច​ឡើយ សូម្បីតែ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ។ សម្ដេច ហ៊ុន សែន អះអាង​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​សរសេរ​ចុះផ្សាយ​ជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ស្តីបន្ទោស​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រមុខ​រដ្ឋាភិបាល​ចាត់ទុក​ការចុះផ្សាយ​នេះ ជា​រឿង​«​ផ្ដេសផ្ដាស​» ដោយ​លោក​ទុក​ឲ្យ​ខាង​ភាគី​ជប៉ុន​ជា​អ្នកបកស្រាយ​ជំនួស​ក្នុងការ​កែតម្រូវ​ចំពោះ​ការចុះផ្សាយ​អត្ថបទ​នេះ​។

-

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖






© រក្សាសិទ្ធិដោយ thmeythmey.com