បទយកការណ៍ / បទសម្ភាសន៍
អ្នកប្រឡងធ្លាក់បាក់ឌុបមានជម្រើសល្អផ្សេង ដូច្នេះ មិនគួរអស់សង្ឃឹមឡើយ
×
ភ្នំពេញ៖ វិធានការប្រឡងបាក់ឌុបនៅឆ្នាំ២០១៦នេះ នឹងនៅតែរឹងរ៉ឹងដដែល ពោល គឺគ្មានការបន្ធូបន្ថយអ្វីឡើយ។ ជារឿងធម្មតាទេដែលក្រោយការប្រឡងបាក់ឌុបម្តងៗវាតែងតែមានអ្នកប្រឡងជាប់ និងអ្នកប្រឡងធ្លាក់។ អ្នកប្រឡងជាប់សប្បាយចិត្ត ហើយសម្រេចចិត្តបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់ រីឯ អ្នកប្រឡងធ្លាក់ខ្លះបានបាក់ទឹកចិត្តឈប់រៀន និងឈប់ធ្វើអ្វីៗទាំងអស់។ អ្នកប្រឡងធ្លាក់ ហើយឈប់រៀនអ្វីទាំងអស់ គឺជាការគិតខុស។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអត្ថាធិប្បាយថា អ្នកប្រឡងធ្លាក់ទាំងឡាយមិនគួរបាក់ទឹកចិត្តឡើយ ពោលគឺពួកគេមានជម្រើសផ្សេង ដូចជា ការរៀនយកជំនាញនៅសាលារដ្ឋ សាលាឯកជន ឬរៀននៅតាមស្ថាប័នអង្គការ។ល។ លោករដ្ឋមន្ត្រីបាននិយាយថា អ្នករៀនចប់បរិញ្ញាបត្រទាំងអស់មិនប្រាកដថា អាចចេះតចរន្តអគ្គិសនីបាននោះទេ។ ដូច្នេះ ការសិក្សាជំនាញ គឺជាជម្រើសល្អសម្រាប់អ្នកប្រឡងធ្លាក់បាក់ឌុប។ នៅឆ្នាំ២០១៦នេះ បេក្ខជនប្រឡងបាក់ឌុបមានចំនួនជាង៨ម៉ឺននាក់។ ការប្រឡងនឹងប្រព្រឹត្តិទៅពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ខាងមុខនេះ ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com