ជាតិ
គ​.​ជ​.​ប ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ជាង ៦​ពាន់​នាក់​
26, Jul 2016 , 10:59 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវការ​ជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត (​ក​.​ច​.​ប​) ចំនួន ១.៦៣៣​ក្រុម ស្មើនឹង ៦.១០៣​នាក់ ជា​មន្ត្រី​ជាប់កិច្ចសន្យា ដើម្បី​បម្រើ​ការងារ​នៅតាម​ឃុំ សង្កាត់ នៃ​រាជធានី ខេត្ត សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ។​



​បើតាម​សេចក្តីជូនដំណឹង គ​.​ជ​.​ប ចុះ​ថ្ងៃទី​២៦ ខែកក្កដា​នេះ គ​.​ជ​.​ប ជ្រើសរើស​មន្ត្រី​ក្នុង​មុខតំណែង​ជា​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​, សមាជិក​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ជា​ជំនួយការ​អនុប្រធាន និង​សមាជិក​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ជា​ការីកុំព្យូទ័រ​។​

​បេក្ខជន​មានបំណង​ដាក់​ពាក្យសុំ​បម្រើ​ការងារ​តាម​មុខតំណែង​ខាងលើ ត្រូវ​ទៅ​មើល​លក្ខខណ្ឌ ជ្រើសរើស ទទួល​ពាក្យ និង​ដាក់ពាក្យ​ដោយ​ឥតគិតថ្លៃ ពីថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​សាលាឃុំ សង្កាត់ និង​ទីកន្លែង​សាធារណៈ​ក្នុង​ឃុំ​សង្កាត់​ដែល គ​.​ជ​.​ប បានកំណត់​។​

​គ​.​ជ​.​ប នឹង​ចាប់​ទទួល​ពាក្យ​ចាប់ពី​ព្រឹក​ថ្ងៃទី​៥ រហូតដល់​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ៕


Tag:
 គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com