អត្ថបទពាណិជ្ជកម្ម
បើក​មួយ​ទៀតហើយ !! ផាក​កាហ្វេ​បឹង​កេងកង​ប៉ាស្ទ័រ ​​ចាប់ពី​ថ្ងៃទី ២៨ កក្កដា នេះ​តទៅ​
28, Jul 2016 , 9:50 am        
រូបភាព
​បើតាម​ការបញ្ជាក់​ពី​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ផាក​កាហ្វេ​បានប្រកាស​ប្រាប់​ឱ្យដឹងថា​៖ ផាក​កាហ្វេ​បាន​បើក​(Soft Opening)​សាខា​ថ្មី​មួយទៀត ដែលជា​សាខា​ទី​១០​របស់​ផាក​កាហ្វេ នៅក្នុង​តំបន់​បឹង​កេង គឺ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) កែង​ផ្លូវ​លេខ​៣៦០ នៅ​ថ្ងៃ ទី​២៨ ខែកក្កដា​នេះ​។

​ក្នុងអំឡុងពេល​ការបើក​សម្ពោធ​នេះ​និង​មានការ​ផ្តល់ជូន​នូវ​គូ​ប៉ុង​ប្រូ​ម៉ូ​សិន​ជាច្រើន​ដែល​លោកអ្នក​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់​៥០ ភាគរយ និង​ការផ្តល់ជូន​អាហារ​និង​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ​ផងដែរ ដោយ​គ្រាន់តែ​លោកអ្នក​បង្ហាញ​គូ​ប៉ុង​ប្រូ​ម៉ូ​សិន​នេះ​ទៅកាន់​បុគ្គលិក​ផ្នែក​បំរើ​អតិថិជន​(CSR Staff)​។ ក្រៅពីនេះ​ផងដែរ​គឺ​នៅមុន​ម៉ោង ៧:៣០​ព្រឹក លោកអ្នក​ទទួល​បានកា​រ​បញ្ចុះតម្លៃ ៤០​ភាគរយ សម្រាប់​អាហារ​ពេលព្រឹក ការផ្តល់ជូន​គឺ​គ្រប់មុខ​អាហារ និង ភេសជ្ជៈ​ដែលមាន​នៅក្នុង​បញ្ជីរ​មុខម្ហូប (MENU) របស់​ផាក​កាហ្វេ​។​
 
​គួរបញ្ជាក់​ផងដែរ​កាល​ពីស​ប្តា​ហ៌​មុន​នៅ ថ្ងៃទី​២១​កក្កដា​នេះ ក្រុមហ៊ុន​ផាក​កាហ្វេ​ទើបតែ​បើកសម្ពោធ​ជា​ផ្លូវការ​ផាក​កាហ្វេ​បាក់​ទូក​មាន​ទីតាំង​ទល់មុខ​វិទ្យាល័យ​បាក់​ទូក ដែល មាន​បរិយាកាស​ល្អ ងាយស្រួល​ក្នុងការ​ជួបជុំ​ក្រុមការងារ​សម្រាប់​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​ដើម្បី​ពិភាក្សា​ការងារ​ជំនួយ អាជីវកម្ម ពាណិជ្ជកម្ម​…​ផងដែរ​។​ ​លោក​ប្រធាន​គ្រប់គ្រង​ក៏បាន​បន្តទៀតថា​នៅតាម​ទីតាំង​ថ្មី​នីមួយៗ​របស់​ផាក​កាហ្វេ​មានការ​រចនា​បែប​ថ្មី​ដែល​ផ្អែកលើ​គំនិត​ច្នៃប្រឌិត រវាង​ស្ថាបត្យកម្ម​ខែ្មរ និង​សម័យ​ទំនើប​។ លើសពីនេះទៅទៀត​សាខា​ផាក​កាហ្វេ​ថ្មីៗ​ទាំងអស់​នឹងមាន​សាល ‘Business Lounge’ ដែល​ផ្តល់​សេវា​ការិយាល័យ​សម្រាប់​ការងារ​ពាណិជ្ជកម្ម​ដោយ​អត់​គិតថ្លៃ ដល់​អតិថិជន​ជា​សមាជិក​របស់ខ្លួន​ទៀតផង​។​
 
​រំលឹក​ផងដែរ​ថា​ក្នុង​ពិធី​បើកសម្ពោធ​ផាក​កាហ្វេ​បាក់​ទូក​លោក​ហេង សេង​លី ប្រធាន​គ្រប់គ្រង​ទូរ​ទៅ​របស់​ក្រុមហ៊ុន​ផាក​កាហ្វេ​បានប្រកាស​ពី​គោល​ចំហរ​អនាគត​របស់​ផាក​កាហ្វេ​ថា​នឹង​ព​ង្រឹ​ក​ខ្លួន​អោយ​ក្លាយជា​ភោជនីយដ្ឋាន​លំដាប់ថ្នាក់​លេខ​១​ក្នុងប្រទេស​កម្ពុជា​ដែល​បំរើ​ជូន​អាហារ​ដ៏​សំបូរបែប​មានដូចជា​៖ គុយទាវ កាហ្វេ អាហារសម្រន់ និង​ភេសជ្ជៈ​ផ្សេងៗ​។​ផាក​កាហ្វេ​ជាទី​កន្លែង​ដែលមាន​ភាពរស់រវើក កន្លែង​សម្រាប់​ជំនួប​អាជីវកម្ម ផលិតផល​មានគុណ​ភាព​ខ្ពស់ អនាម័យ គិតគូរ​ដល់​សុខភាព​អតិថិជន​គឺ អាហារ​គ្មាន​ប៊ីចេង​។ ចាប់តាំងពី​ផាក​កាហ្វេ​សាខា​ទី​១ ត្រូវ​បង្កើន​ឡើង​នា​ឆ្នាំ ២០០៤ ដែលមាន​ទីតាំង​នៅមុខ​អាគារ​ផាក​វ៉េ រហូតមកដល់​បច្ចុប្បន្ន​នេះ​ផាក​កាហ្វេ​មាន​អាយុកាល​លើស​មួយ​ទសវត្ស​ន៌​ទៅហើយ​ជាមួយ​កេ​រ្តី៍​ឈ្មោះ​ដ៏​ល្បីល្បាញ​អំពី​ម្ហូបអាហារ​មិន​ប្រើ​ប៊ី​ចង និង​បាន​អភិវឌ្ឍន៍​ម៉ាក​យ៉ី​ហ៉ោ​មួយ​នេះ អោយ​កាន់តែ​មានការ​រីកចំរើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 
 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 ​

© រក្សាសិទ្ធិដោយ thmeythmey.com