ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ចង់​ឲ្យ​សាធារណជន​ចូលរួម​មតិ​តាម​ហ្វេ​ស​ប៊ុ​ក​បន្ថែមទៀត​
29, Jul 2016 , 9:25 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចានថុល បានស្នើ​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ផ្តល់​មតិយោបល់ និង​ព័ត៌មាន​ស្ថាបនា​ថែមទៀត ដើម្បី​ធានា​ការ​ដំណោះស្រាយ​បញ្ហា​នានា​កាន់តែ​ប្រសើរ ខណៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ទទួលបាន​អ្នក​ចុច Like ចំនួនជាង ២​សែន​នាក់​។​



​លោក ស៊ុន ចាន់ថុល មាន​អារម្មណ៍​រីករាយ នៅពេល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលបាន​ការ​ចុច​គាំទ្រ​ជា​បន្តបន្ទាប់​។ រដ្ឋមន្ត្រីក្រសួង​ដឹកនាំ​ដែល​ទើប​ផ្លាស់ប្តូរ​​ពី​ក្រសួងពាណិជ្ជកម្ម​នៅ​ពាក់កណ្តាលអាណ​ត្តិ​រដ្ឋាភិបាល​ទី​៥​ រូបនេះ បានស្នើ​សាធារណជន បន្ត​ចូលរួម​ផ្តល់ព័ត៌មាន និងមតិយោបល់ថែម​ទៀត ដើម្បី​ពួកគេដោះស្រាយ​។​

«​គ្រប់​មតិយោបល់ នឹង​ត្រូវបាន​យកចិត្តទុកដាក់​ពី​ក្រុមការងារ​របស់​យើងខ្ញុំ​»​។ នេះ​ជាការ​ធានាអះអាង​របស់លោក ស៊ុន ចាន់ថុល លើ​ទំព័រ​ហ្វេ​ស​ក្រសួង​សាធារណការ ឆ្លើយតប​នឹង​កំណើន​ចុច Like មកលើ​ស្ថាប័ន​លោក នៅ​ថ្ងៃទី​២៩ កក្កដា​នេះ​។​

​លោក​បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ចាត់ទុក​សារ​គាំទ្រ និង​មតិយោបល់​របស់​សាធារណជន ពិត​ជាមាន​សារប្រយោជន៍ ពីព្រោះ​ពួកគេ​អាច​ទទួលបាន​គំនិត​បន្ថែម​ដើម្បី​បង្កើត និង​បន្សល់ទុក​ស្នាដៃ​នានា សម្រាប់​អនាគត​អ្នកជំនាន់ក្រោយ​។​

លោក​បាន​លើកទឹកចិត្ត​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ជំរុញ​លើកទឹកចិត្ត​មិត្តភក្តិ របស់លោក​អ្នក ឲ្យ​ចូលរួម​ក្នុង​ដំណោះ​ជាមួយ​យើងខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​កម្ពុជា នាពេល​អ​នា​គត់​ដ៏​ខ្លី​ខាងមុខ​»​។​

បន្ថែមលើសពីនេះ លោក​បានប្រកាស​ជា​សាធារណៈ​ថា នាពេល​ឆាប់ៗខាងមុខ លោកនឹង​ផ្សព្វផ្សាយ​ពី​ការសម្រេច​ផែនការ​រយៈពេល​១០០​ថ្ងៃ លើកដំបូង នៅលើ​ទ័​ព័រ​ហ្វេ​ស​ប៊ុ​ក​ ចាប់តាំងពី​លោកចូលកាន់​តំណែង​ក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​៕



Tag:
 ស៊ុន​ ចាន់ថុល
  សាធារណការ
  ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com