ជាតិ
សេដ្ឋកិច្ច
ក្រសួង​នឹង​ចុះ​ស្រង់​ទិន្នន័យ​សហគ្រាស ដើម្បី​ផ្ទៀងផ្ទាត់​ការចុះបញ្ជី​ពន្ធដារ​
30, Jul 2016 , 7:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​សហគ្រាស ដល់ទី​តាំង​ផ្ទាល់ ចាប់ពី​ខែសីហា តទៅ ដើម្បី​ផ្ទៀងផ្ទាត់​ការចុះបញ្ជី​ពន្ធដារ​បាន​ត្រឹមត្រូវ​របស់​សហគ្រាស​ទាំង​នោះ​។



សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ការចុះ​ប្រមូល​ទិន្នន័យ​នេះ នឹងត្រូវ​ធ្វើ​ចំពោះ​សហគ្រាស​ទាំងអស់ ទាំង​ចុះបញ្ជី​ពន្ធដារ​រួច និង​មិនទាន់​ចុះបញ្ជី នៅ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុង​បំណង​លែ​លម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​, ការរៀបចំ​គោលនយោបាយ​លើទឹក​ចិត្ត​ពន្ធ​, ការផ្សព្វផ្សាយ​ពីបទ​បញ្ញត្តិ​ស្ដីពី​ពន្ធដារ​, ការផ្ដល់សេវា​ចុះបញ្ជី និង​សេវា​ពន្ធដារ​ផ្សេងៗ​ទៀត ជូន​ម្ចាស់​សហគ្រាស​ឲ្យ​បាន​កាន់តែ​ប្រសើរ​។

​សេចក្ដីជូនដំណឹង​ដដែល​នេះ ឲ្យ​ដឹង​ទៀតថា ដើម្បី​បង្ករ​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា ក្រសួង​ស្នើ​ម្ចាស់​សហគ្រាស​ទាំងអស់ ដែលមាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀម​ឯកសារ​ចាំបាច់​មួយចំនួន ដែល​រួមមាន ប័ណ្ណ​ពន្ធ​ប៉ាតង់ និង​វិញ្ញ​ប​នប​ត្រ​អាករ​លើ​តម្លៃបន្ថែម​, បង្កាន់ដៃ​បង់ប្រាក់​ពន្ធ​ប្រចាំឆ្នាំ និង​ប្រចាំខែ និង​លិខិតអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ជាដើម​៕


Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com