ជាតិ
សេដ្ឋកិច្ច
ការប្រើប្រាស់​ទូរ​សព្ទ​ចល័ត និង​អចល័ត​នៅ​កម្ពុជា លើស​ចំនួន​ប្រជាជន​សរុប​
30, Jul 2016 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ  អ្នកប្រើប្រាស់​ទូរ​សព្ទ​ចល័ត និង​ទូរ​សព្ទ​អចល័ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ១៩,៧​លាន (​ស៊ីម​) ដែល​ស្មើនឹង ១៣៣​ភាគរយ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​



របាយការណ៍​បង្ហាញថា នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ទូរ​សព្ទ​ចល័ត​ដល់​ទៅ ១៩,៤៨​លាន (​ស៊ីម​) ខណៈ​អ្នកប្រើប្រាស់​ទូរ​សព្ទ​អចល័ត​មាន​ចំនួន ២៣,៨​ម៉ឺន (​ស៊ីម​) ។ បើតាម​តួលេខ​នេះ ឃើញថា ចំនួន​អ្នកប្រើប្រាស់​ទូរ​សព្ទ​នៅ​កម្ពុជា គឺ​ស្មើ ១៣៣​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។

របាយការណ៍​ដដែល​នេះ ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរ​សព្ទ​ចល័ត​នៅ​កម្ពុ​ជាមាន​ចំនួន ៩​ក្រុមហ៊ុន ខណៈ​ការ​បម្រើសេវា​ទូរ​សព្ទ​អចល័ត​ក៏មាន​ចំនួន ៩ ក្រុមហ៊ុន​ផងដែរ​។​
​ដោយឡែក​អ្នកប្រើប្រាស់​សេវា​អ៊ី​ន​ធឺ​ណេ​ត​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង ៧,១​លាន ដែល​ក្នុងនោះ​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​មាន​ចំនួន ៧,០៧ លាន ខណៈ​ចំនួន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​អចល័ត​មាន​ជាង ៨​ម៉ឺន​ប៉ុណ្ណោះ​។ រីឯ​ចំនួន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​នៅ​កម្ពុ​ជាមាន ៦​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​បម្រើសេវា​អ៊ី​ន​ធឺ​ណេ​ត​អចល័ត​មាន​ចំនួន ៣៣​។​នេះ​បើតាម​របាយការណ៍​ដដែល​នេះ​៕


Tag:
 ទូរ​សព្ទ​
  ស៊ីម​
© រក្សាសិទ្ធិដោយ thmeythmey.com