ពីនេះ ពីនោះ
ពាក្យ​«​ភរិយាដ​» មានន័យថា បុរស​បណ្ដោយ​ប្រពន្ធ​ធ្វើ​ស្ត្រី​ពេស្យា​
31, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​មាន​បុរស​ណាខ្លះ​ដែល​ស្ម័គ្រ​ឲ្យ​ប្រពន្ធ​ខ្លួន​ធ្វើជា​ស្ត្រី​ពេស្យា​? បុរស​ដែល​ព្រម​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​បែបនេះ គេ​ហៅថា​បុរស​បែបណា​? វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​ឈ្មោះ​បុរស​ប្រភេទ​នោះ​ថា ជា​ភរិយាដ​។



ពាក្យ «​ភរិយាដ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា បុរស​ដែល​ព្រម​ឲ្យ​ភរិយា​របស់ខ្លួន ស្វែងរក​ប្រយោជន៍ ដោយ​បែបបទ​ជា​ស្ត្រី​ពេស្យា​, មនុស្ស​អ្នក​បណ្ដោយ​ប្រពន្ធ​ឲ្យ​ធ្វើជា​ស្ត្រី​ផ្កាមាស​។ ឧទាហរណ៍ នែអ្នក​ភរិយាដ ចូរ​ខំ​ខ្មីឃ្មាត បំពេញ​មុខការ ចូរ​កុំ​រវាត ចាក​សីលាចារ ធ្វើស្រែ​ចម្ការ លក់​ដុ​រវិ​ញ​ទៅ​។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com