ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ​គន្លឹះ​ទាំង ៥ ក្នុងការ​ញ៉ាំ​អាហារ ដើម្បី​មាន​សុខភាព​ល្អ​
31, Jul 2016 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​វេជ្ជបណ្ឌិត Wendy Doyle អ្នកជំនាញ​ខាង​ម្ហូបអាហារ និង​ជា​អ្នកនាំពាក្យ​នៃ សមាគមន៍​អ្នក​តម​អាហារ របស់​ចក្រភព​អង់គ្លេស បាន​និយាយ​ណែនាំ​ថា ៖


-    កុំ​តម​អាហារ ប៉ុន្តែ ចូរ​ផ្លាស់ប្តូរ​ទម្លាប់ របៀប និង​អាហារ​ដែល​អ្នក​ញ៉ាំ​វិញ​ទៅ ប្រសិនបើ​អ្នក​ចង់​មាន​សុខ​ភាពល្អ និង​រាងកាយ​សមសួន​។​
-    ញ៉ាំ​អាហារ​ដែលមាន​ជាតិ​សរសៃ​រាល់ថ្ងៃ ដូចជា ស្រូវ​ក្រហម អង្ករសម្រូប គ្រាប់​ធញ្ញជាតិ និង​បន្លែ​ជាដើម​។ ជាតិ​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ មានដំណើរ​ការល្អ​បំផុត ហើយក៏​ចៀស​ផុតពី​ជំងឺ​នានា​ផងដែរ​។​
-    ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​រាល់ថ្ងៃ ដើម្បី​បង្កើន​ថាមពល និង​ពង្រឹង​សុខភាព​ទូទៅ​។​
-    ញ៉ាំ​អាហារ ដែលមាន​ពណ៌​ផ្សេងគ្នា ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។​
-    កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ កូ​ឡេស​ស្តេ​រ៉ុល ប្រៃ ឬ​ផ្អែម​ពេក​៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com