ពីនេះ ពីនោះ
កេងកង​តូច ធ្វើ​សំបុក​ក្នុង​រន្ធ​នៃ​ដើមឈើ​ធំៗ​
31, Jul 2016 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កេងកង​តូច គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​មាឌតូច​ជាង​កេងកង​ដទៃ​។ បក្សី​នេះ មាន​ពោះ​ពណ៌​ស ចុងកន្ទុយ និង​ឆ្នូត​គែម​ក្រោម​នៃ​ស្លាបមាន​ពណ៌​ស ចំណែក​ផ្នែក​ខ្នង ស្លាប និង​ក្បាល​ខ្មៅ ព្រមទាំង​មាន​ដៅ​ខ្មៅ​មួយ​ដុំ​នៅ​ចុង​ស្នែង​លើ​ជំ​ពុះ​។



ចំណែក​បក្សី​ញី​វិញ មាន​ស្នែង​លើ​ចំពុះ​តូច​ជាង​ឈ្មោល និង​មាន​ដៅ​ពណ៌​ខ្មៅ​ប្រឡាក់​ពាសពេញ​ចំពុះ​។ បក្សី​នេះ​រស់​នៅតាម​ព្រៃស្រោង ព្រៃ​ល្បោះ  និង​ដំណុះ​ព្រៃ​ក្មេង ជាទូទៅ​នៅតាម​ដង​ទន្លេ និង​លើ​កោះ​។ ការរស់នៅ​របស់​បក្សី​នេះ គឺ ធ្វើ​សំបុក​ក្នុង​រន្ធ​នៃ​ដើមឈើ​ធំៗ​រក​ទ្រនំ​ជាង​ហ្វូង​។

ចំណែក​របាយ​រស់នៅ​វិញ គឺមាន​ពេញ​មួយឆ្នាំ មាន​សំបុក​គ្រប់​ទីកន្លែង តាម​តំបន់​សំខាន់ៗ​ខាងលើ​។ រីឯ​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែមករា ដល់​ខែ មិថុនា និង​មាន​ពង​ពី​១ ដល់​៣ ពង​ក្នុង​មួយ​រដូវ​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com