ពីនេះ ពីនោះ
អង្គ​ព្រហ្ម​ប្រែ​ក្រោយ​នៅ​ស្រុក​ឡាវ​ប្រើ​ជា​ថ្នាំ​កម្លាំង​សម្រាប់​នារី​ទើប​សម្រាលកូន​
31, Jul 2016 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
អង្គ​ព្រហ្ម​ប្រែ​ក្រោយ​គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី ១ ទៅ​១.៥​ម៉ែត្រ ដុះ​ក្នុង​ព្រៃស្រោង​គ្រប់​ប្រទេស​ក្ដៅ​។



ចំណែក​នៅ​សង្គម​ខ្មែរ គ្រូមន្តអាគម​ខ្មែរ តែង​យក​ស្លឹក និង​សំបក សម្រាប់​ប្រើ​ជា​ថ្នាំ​ទឹក ដើម្បី​ធ្វើ​ឲ្យ​មនុ​ស្សណា ដែល​ផឹកស៊ី​ជាមួយគ្នា មិត្តភក្តិ ក្លាយជា​សត្រូវ​នឹង​គ្នា​។ ប៉ុន្តែ​នៅ​ស្រុក​ឡាវ គេ​ប្រើ​ដើម​រុក្ខជាតិ​នេះ ជា​ថ្នាំ​កម្លាំង​សម្រាប់​នារី​ទើប​សម្រាល់កូន​។​

​បញ្ជាក់​៖​សម្រាប់​ក្បួន​ផ្សំ​ក្នុង​មន្តអាគម គួរ​ខ្មែរ​កុំ​ប្រព្រឹត្តិ​បែប​នោះ ព្រោះ​ជា​ទង្វើ​បាប​ធ្ងន់ធ្ងរ​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com