ជាតិ
ក្រសួងពាណិជ្ជកម្ម គ្រោង​នាំ​ឯកអគ្គរដ្ឋទូត​អាមេរិក ទៅ​ទីក្រុង​ហុងកុង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​វិស័យ​កា​បូ​ប​
31, Jul 2016 , 11:38 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ដែល​រួមមាន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ទៅ​ទីក្រុង​ហុងកុង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត លើ​វិស័យ​កា​បូ​ប​ធ្វើដំណើរ​។



បន្ទាប់​សហរដ្ឋអាមេរិក​ធ្វើការ​លើកលែង​ពន្ធ​លើ​វិស័យ​ការ​បូ​ប​ធ្វើដំណើរ​របស់​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គ្រោង​ដឹកនាំ​គណៈប្រតិភូ រួមមាន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ទៅ​ទីក្រុង​ហុងកុង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​វិស័យ​កា​បូ​ប​ធ្វើដំណើរ​របស់​កម្ពុ​ជាប​ន្ថែ​ម​ទៀត​។

នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកោះកុង កាលពី​ល្ងាច​ថ្ងៃទី​៣០ កក្កដា លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹង​ដឹកនាំ​ប្រតិភូ​មួយ ដែលមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ទៅកាន់​ទីក្រុង​ហុងកុង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម ទៅលើ​វិស័យ​កាបូប​ធ្វើដំណើរ ដែល​កម្ពុជា​ទើបតែ​ទទួលបាន​ការលើកលែង​ពន្ធ ដោយ​សហរដ្ឋអាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​»​។​

ក្រៅពី​ការដឹកនាំ​គណៈប្រតិភូ​ទៅ​ទីក្រុង​ហុងកុង ក្រសួងពាណិជ្ជកម្ម ក៏​កំពុង​រៀបចំ​ចូលរួម​ពិ​ពណ៌​នៅ​ទីក្រុង​ណាន​នី​ង និង​ទីក្រុង​យូ​ណាន ប្រទេស​ចិន​ផងដែរ​។​
​យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម មិនទាន់​បានកំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ​ទេ ទាក់ទង​នឹង​ការដឹកនាំ​គណៈប្រតិភូ​ទៅ​ទីក្រុង​ហុងកុង​៕  



Tag:
 ​ប៉ាន សូរ​ស័ក្តិ​
 ​ ការ​បូ​ប​
© រក្សាសិទ្ធិដោយ thmeythmey.com