ពីនេះ ពីនោះ
«​អា​ប៊ីត​» ជា​ពាក្យ​បារាំង​, ពាក្យ​ខ្មែរ​«​អាជ្ញាកណ្តាល​»
01, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​នាំគ្នា​និយាយ​ពាក្យ​«​អា​ប៊ីត​»​ដោយ​មិនដឹងថា ពាក្យ​នេះ​មាន​ដើមកំណើត​មកពីណា​ឡើយ​។ ប៉ុន្តែ​អ្នកចេះ​ភាសា​បារាំង​អាច​ដឹងថា ពាក្យ​នេះ គឺជា​ពាក្យ​បារាំង ដែល​ខ្មែរ​យើង​ខ្ចី​យកមកប្រើ​ដោយ​មិនដឹង​ខ្លួន​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ខ្មែរ​យើង​ក៏​ចេះតែ​ប្រើតៗ​គ្នា​រហូតមកដល់​សព្វ​ថ្ងៃនេះ​។



ពាក្យ​បារាំង គឺ Arbitre ដែល​ខ្មែរ​យើង​និយម​និយាយថា​«​អា​ប៊ីត​»​។ អា​ប៊ីត គឺ​មានន័យ​ស្មើនឹង​ពាក្យ​ខ្មែរ​ថា អាជ្ញាកណ្តាល​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា «​អាជ្ញាកណ្ដាល​» មានន័យថា មន្ត្រី​ដែល​ទទួល​បង្គាប់​ពី​រាជការ​មុខក្រសួង ហើយ​ចេញ​ទៅជា​អ្នក​កណ្ដាល គឺ​មិន​សម​ខាង​ណា​, ជា​អ្នកពិនិត្យ​ការណ៍​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត​។
​ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​នៅក្នុង​វិស័យ​កីឡា គឺ​សំដៅ​ដល់​បុគ្គល ដែលមាន​នាទី​ក្នុងការ​តាម​ពិនិត្យ​ការប្រកួត ដោយ​មិន​សមគំនិត​ខាង​ភាគី​ណាមួយ​។ អាជ្ញាកណ្ដាល និយម​ឲ្យ​ចំ​គឺ​បុគ្គល​ឯករាជ្យ​មួយរូប​សម្រាប់​ការប្រកួត ក៏​អាច​និយាយបានថា ជា​អ្នក​កាត់សេចក្ដី​សម្រាប់​ការប្រកួត​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com