ជាតិ
១២៨៦ ជា​លេខ​ទូរ​សព្ទ​បន្ទាន់​២៤​ម៉ោង​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​
31, Jul 2016 , 7:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រោយ​ផ្អាក​លេខ​ទូរ​សព្ទ​បន្ទាន់​មួយរយៈ​មក បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​សស​) បានប្រកាស​បើក​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​បន្ទាប់ លេខ​១២៨៦ ឡើងវិញ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ ប​.​ស​.​ស កាលពី​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៦​។


ការបើក​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​របស់ ប​.​ស​.​ស នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ផ្អាក​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​។ បច្ចុប្បន្ន ម្ចាស់ នាយក ឬ តំណាង​សហគ្រាស  គ្រឹះស្ថាន និង​កម្មករ​និ​យោ​ជិ​ក​ទាំងអស់ អាច​ទំនាក់ទំនង​តាមរយៈ​លេខ ១២៨៦ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

សូមបញ្ជាក់ថា ប​.​ស​.​ស បាន​បង្កើត​លេខ​ទំនាក់ទំនង​បន្ទាន់​(Hotline)១២៨៦ ដែល​បម្រើសេវា​២៤​ម៉ោង​នេះ តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។ ការបង្កើត​លេខ​ទំនាក់ទំនង​នេះ គឺ​ដើម្បី​ឲ្យ​កម្មករ និ​យោ​ជិ​ក ដែលជា​សមាជិក ប​.​ស​.​ស អាច​ហៅចូល​បាន​គ្រប់​ប្រព័ន្ធ នៅពេល​ពួកគេ​ទទួលរង​គ្រោះថ្នាក់​ដោយសា​រកា​រងារ​៕  


Tag:
 ប​បស​
  ​កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com