ជាតិ
​​​ន​យោ​បាយ​ជាតិ​
រឿង កែម ឡី៖ សម្តេច ហ៊ុន សែន ប្តឹងឯ.ឧ សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ទារសំណង ១០០ រៀល​
01, Aug 2016 , 11:35 am        
រូបភាព
លោក គី តិច មេធាវី​ការពារក្តី​សម្តេច ហ៊ុន សែន
លោក គី តិច មេធាវី​ការពារក្តី​សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
នៅថ្ងៃនេះមេធាវី​របស់​សម្តេច ហ៊ុន សែន បានដាក់​ពាក្យប្តឹង​ឯកឧត្តម​ សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី។ លោក គី តិច មេធាវី ការពារ​ក្តី​សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេច ហ៊ុន សែន ទាម​ទារ​សំណងជំងឺ​ចិត្ត​ពីឯកឧត្តម សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តែម្នាក់ ១០០ រៀល​តែ​ប៉ុណ្ណោះ​។



ក្នុងពេលតែមួយ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យមេធាវី​របស់ខ្លួនប្តឹង​ឯកឧត្តម សម រង្ស៊ី ដែលសរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​ចោទរដ្ឋាភិបាលថា ជាអ្នករៀបចំអំពើភេរវកម្មសម្លាប់​លោកបណ្ឌិត​ កែម ឡី និងប្តឹង​អ្នក​ស្រី ថាក់​ ឡានី  ដែល​​ចោទ​សម្តេច​ ហ៊ុន សែន ថា ជាអ្នក​​សម្លាប់​លោក កែម ឡី ។ នេះ​បើតាម​លោក គី តិច មេធាវី​ការពារក្តី​ឲ្យ​សម្តេច ហ៊ុន សែន ដែល​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅមុខតុលាការ​ដំបូង​រាជ​ធានីភ្នំពេញ​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ លោក មេធាវី គី តិច មិនបញ្ជាក់ពីបទ​ចោទប្រកាន់អ្វីឲ្យច្បាស់​លើ​ឯកឧត្តម សម រង្ស៊ី និង អ្នក​ស្រី ថាក់​ ឡានី ព្រោះលោក​ទុក​ឲ្យតុលាការ​ជាអ្នក​ចោទ​ប្រកាន់។

លោក មេធាវីខាង​លើ​បន្តថា មូល​ហេតុ​ដែល​សម្តេច ហ៊ុន សែន ទារ​សំណងជំងឺចិត្តពី​ឯកឧត្តម សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី ម្នាក់តែ ១០០ រៀល ដោយសារ​តែសម្តេចមិនចង់បានប្រាក់​អ្វី​នោះ​ឡើយ​ តែសម្តេច​ចង់​បាន​តែ​ការបញ្ជាក់​ពីភាពស្អាតស្អំ​តែប៉ុណ្ណោះ។

សូមស្តាប់​សំឡេងលោក គី តិច ខាងក្រោម៖






Tag:
 គី តិច
  សម រង្ស៊ី
  ថាក់ ឡានី
© រក្សាសិទ្ធិដោយ thmeythmey.com