កីឡាជាតិ
ជាតិ
ការពារជាតិ​ព្យាយាម​រក​៣​ពិន្ទុ​នៅ​ទឹកដី​ភ្នំពេញ​ក្រោ​ន ដើម្បី​រក្សា​ការ​ប្រដេញ​តាម​បឹងកេត​
01, Aug 2016 , 12:56 pm        
រូបភាព
រូបភាព​៖ ហ្វេ​ស​ប៊ុ​ក​ភ្នំពេញ​ក្រោ​ន​
រូបភាព​៖ ហ្វេ​ស​ប៊ុ​ក​ភ្នំពេញ​ក្រោ​ន​
ដោយ:
​សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ក្នុង​សប្តាហ៍​ទី​១៤ នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រសួងការពារជាតិ​(​ទ័ព​)​រំពឹងថា​នឹង​អាច​សងសឹក​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ដើម្បី​រក្សា​គម្លាត​ប្រកួតប្រជែង​ក្នុង​តារាង​ឲ្យ​កាន់តែ​កៀក​ជាមួយ​ក្រុម​បឹ​កកេ​ត​អង្គរ​នៅ​កីឡដ្ឋាន​RSN​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

    


​នា​ជំនួប​នៅ​កីឡដ្ឋាន​RSN វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រសួងការពារជាតិ​រំពឹង​អាច​សងសឹក​ដៃគូ​ចាស់​ភ្នំពេញ​ក្រោ​ន​ដែល​ធ្វើ​ឲ្យ​ខ្លួន​ស្គាល់​បរាជ័យ​ជា​លើកដំបូង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ កាលពី​សប្តាហ៍​ទី​៥​ក្នុង​ជើង​ទី​១​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​នាពេល​កន្លងមក​។ ក្រសួងការពារជាតិ​ត្រូវការ​ឈ្នះ​មិន​ត្រឹមតែ​ដើម្បី​សងសឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​រក្សា​គម្លាត​ប្រកួតប្រជែង​ឲ្យ​កាន់តែ​កៀក​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​។​

​ដោយ​បច្ចុប្បន្ន​ក្រុង​បឹងកេត​អង្គរ​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​ដោយមាន​៣៧​ពិន្ទុ ខណៈ​ក្រសួងការពារជាតិ​មាន​៣១​ពិន្ទុ ធ្វើ​ឲ្យ​គម្លាត​នៃ​ការប្រកួតប្រជែង​របស់​ទ័ព​ចាញ់​បឹងកេត​រហូតដល់​៦​ពិន្ទុ ប៉ុន្តែ​ប្រសិនបើ​ក្រុម​នេះ​អាច​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​នា​ល្ងាច​នេះ គឺ​គម្លាត​នៃ​ការ​ចាញ់​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ លើសពីនេះ​វា​ជួយ​ឲ្យ ទ័ព អាច​ជម្រះបញ្ជី​ចាស់​ជាមួយ ភ្នំពេញ​ក្រោ​ន ដែល​ខ្លួន​ធ្លាប់​ចាញ់ ២-១ ក្នុង​សប្តាហ៍​ទី​៥ នៃ​ជើង​ទី​១​ទៀតផង​។​

​ចំណែក​នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ ក្រុម​ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ផងដែរ ដើម្បី​ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​បន្ត​ឈរ​លំដាប់​លេខ​៣​ក្នុង​សប្តាហ៍​ទី​១៤ និង​ដើម្បី​រក្សា​គម្លាត​ឲ្យ​កាន់តែ​ឆ្ងាយ​ពី​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បច្ចុប្បន្នកំពុង​ឈរ​លំដាប់​លេខ​រៀង​ទី​៤ ដោយមាន​២២​ពិន្ទុ​។    

*​កម្មវិធី​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ថ្ងៃនេះ​៖
- ម៉ោង​១៨:០០​នាទី​៖ ភ្នំពេញ​ក្រោ​ន ជួប ក្រសួងការពារជាតិ នៅ​កីឡដ្ឋាន RSN
- ម៉ោង​១៨:០០​នាទី​៖ ណាហ្គា​វើ​ល ជួប អាស៊ី​អឺរ៉ុប នៅ​ពហុ​កីឡដ្ឋាន​ជាតិ


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com