ពីនេះ ពីនោះ
អល់អែក​មធ្យម បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែឧសភា​
02, Aug 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​អល់អែក​មធ្យម គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​ដងខ្លួន​ពណ៌​ប្រផេះ​។ ចំពោះ​បក្សី​ឈ្មោល បក្សី​នេះ មាន​ឆ្នូត​ខ្មៅ​កាត់​ភ្នែក ចំពុះ​ខ្មៅ ចុង​ខ្នង​ពណ៌​ស​។ រីឯ​បក្សី​ញី មាន​សំបុរ​ពណ៌​ទឹកដោះគោ ចំពុះ​ពណ៌​លឿង​។ ជាទូទៅ អល់អែក​មធ្យម  គឺជា​ប្រភេទ​បក្សី​ដែល​ចូលចិត្ត​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង ជួនកាល​មាននៅ​ព្រៃកោងកាង​ផងដែរ​។ បក្សី​នេះ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ទាំងឡាយ​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែឧសភា​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com