ពីនេះ ពីនោះ
ពាក្យ​«​ពេស្យាគោចរ​» ជា​កន្លែង​បែបណា​?
02, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ពេស្យា​» មាន​អ្នក​ស្គាល់ និង​បានដឹង​ច្រើន​ថា មានន័យ​បែបណា ហើយ​គេ​ប្រើ និង​ប្រើ និយាយ​ក្នុង​លក្ខខណ្ឌ​បែបណា​។ ប៉ុន្តែ​ពាក្យ «​ពេស្យាគោចរ​» ប្រហែល​ជាមាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ឲ្យ​និយមន័យ​ពាក្យ​ទាំង​ពីនេះ ដូចខាងក្រោម​៖



​ពាក្យ​ថា​«​ពេស្យាគោចរ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា (​ស្រីពេស្យា ឬ​លំនៅ​ពេស្យា​+​អគោចរ​«​ការ​មិនគួរ​ត្រាច់ចរ​ទៅ​») ការ​មិនគួរ​ទៅកាន់​សំណាក់ ឬ​កាន់​លំនៅ​ស្រីផ្កាមាស​។ ឧទាហរណ៍ បព្វជិត​មិនត្រូវ​ទៅកាន់​ពេស្យាគោចរ​ឡើយ​។​

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com